សម្តេចហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្តេចថា ៖ ខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកស ង្រ្គោះកម្មករដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ។
សូមរំលឹកថា នៅវេលាម៉ោងប្រមាណ១៦និង៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានករណីរលំបាក់ស្រុតអគារដែលសាងសង់មិនទាន់រួចរាល់កម្ពស់៧ជាន់ នៅជិតវត្តសមាធិ ក្រុងកែប ខេត្តកែប បណ្តាលឲ្យសង្កត់កម្មករជាច្រើននាក់ ។
ពេលនេះ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការជួយស ង្គ្រោះមនុស្សដែលនៅខាងក្រោមគំនរអគារ ៕