Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ពេទ្យមិនដែលទទួលកំហុសទេ មុនបង់លុយ ធានាមើលថែដិតដល់ ពេលបង់លុយហើយទុកចោលរហូតដល់ស្លា​ប់

Posted on January 3, 2020

ស្ត្រីជាម្តាយ និងកូន បានស្លា ប់កាលពីពាក់កណ្តាលយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០បន្ទាប់ពីចូលទៅទទួលសេវាសម្រាល នៅក្នុងគ្លីនិកយីហោ យឹម ផល្លា ដែលមន្ត្រីជំនាញអះអាងថាជាគ្លីនិកគ្មានច្បាប់អនុញ្ញាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន រ ង គ្រោះ ឈ្មោះ ទុយ ចរិយា ភេទស្រី អាយុ ៣១ និងកូនប្រុស (កើតមក ស្លា ប់ភ្លាមៗ) រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក សេង គឹមហេង ជាប្តី និងឪពុកជ ន រ ង គ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់លោកបានបែកទឹកភ្លោះ ហើយលោកបានជូនប្រពន្ធទៅពិនិត្យ ពោះ នៅគ្លីនិក យឹម ផល្លាមានទីតាំងនៅខាងជើងផ្សារកំពង់ឆ្នាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ លោកស្រី យឹម ផល្លា ជាម្ចាស់គ្លីនិក បានអះអាងថា ខ្លួនជាមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែរ ដូច្នេះអាចសម្រាលនៅគ្លីនិករបស់លោកស្រីបាន ពុំចាំបាច់ទៅមន្ទីរពេទ្យបង្អែកខេត្តនោះទេ។

លោក សេង គឹមហេង បន្ថែមថា ដោយការជឿទុកចិត្តលើពាក្យសម្តីរបស់លោកស្រី យឹម ផល្លាទើបលោកសម្រេចឲ្យប្រពន្ធសម្រាលនៅគ្លីនិក យឹម ផល្លា ក្នុងតម្លៃសេវាចំនួន ១លានរៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីរបស់ជ ន រ ង គ្រោះ បន្តថា ក្រោយពេលសម្រាលរួច កូនប្រុសរបស់លោកបានស្លា ប់ភ្លាមៗចំណែកប្រពន្ធរបស់លោកធ្លាក់ឈាម និងខ្សោយទៅៗ។ ទើបលោកស្រី យឹម ផល្លា ប្រាប់ឲ្យលោកដឹកទៅស ង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអ កុសលនៅ ពេលបញ្ជូនទៅដល់មន្ទីរបង្អែកខេត្តប្រពន្ធរបស់លោកក៏បានស្លា ប់ម្នាក់ទៀត។

ភ្លាមៗខាងមន្ទីរពេទ្យបង្អែកខេត្ត បានរៀបចំដឹកស ពប្រពន្ធ និងកូនលោកចេញយ៉ាងប្រញាប់ យកទៅផ្ទះលោកនៅឯស្រុក ដោយមិនបានធ្វើលិខិតស្នាមអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សេង គឹមហេង ថ្លែងថា លោកនឹងដាក់ពាក្យប្តឹងលោកស្រី យឹម ផល្លា ម្ចាស់គ្លីនិក យឹមផល្លា ដើម្បីរកយុត្តិធម៌ជូនប្រពន្ធ និងកូនរបស់លោក។

ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិត សូរិន ទីរាវុទ្ឃូី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានប្រាប់ ANN តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះថា ពិតជាមានករណីស្ត្រី និងទារក ស្លា ប់នៅពេលសម្រាលកូន នៅគ្លីនិក យឹម ផល្លា នោះមែន។ ក្រុមគ្រូពេទ្យបានព្យាយាមជួយស ង្គ្ រោះជ ន រ ងគ្រោះដែរ ប៉ុន្តែមិនអាចជួយបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែក រូបនេះបញ្ជាក់ថា ពេលនេះមន្ត្រីរបស់លោកកំពុងប្រជុំដើម្បីដោះស្រាយរឿងនេះ។

ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យANN ដឹងតាមទូរស័ព្ទនាព្រឹកនេះថា លោកស្រី យឹម ផល្លា គឺជាមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានសុំច្បាប់បើកគ្លីនិកពិគ្រោះ និងព្យាបាលជំងឺទូទៅ គឺមិនបានសុំច្បាប់ផ្តល់សេវាសម្រាកព្យាបាល និងសម្ភព នោះទេ។

លោកប្រធានមន្ទីរ បញ្ជាក់ថា ឥឡូវនេះមន្ត្រីជំនាញកំពុងប្រជុំពិភាក្សា ដើម្បីស្រាវជ្រាវរកការពិតនៃករណីនេះ និងអាចឈានដល់ការដាក់ពិន័យលើលោកស្រី យឹម ផល្លា ជាម្ចាស់គ្លីនិក តាមផ្លូវច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល សាក ស ព ជ ន រ ង គ្រោះ ត្រូវគ្រូពេទ្យបញ្ជូនដល់ផ្ទះ គេឃើញមានក្រុមសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសលវិច្ច័យ និងកត់កំណត់ហេតុតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានអនុញ្ញាតឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

ចំណែកគ្លីនិក យឹម ផល្លា បានបិទទ្វា និងបកស្លាកយីហោចោលអស់គ្មានសល់។ រីឯម្ចាស់ទីតាំងឈ្មោះ យឹម ផល្លា បានចាក់សោរផ្ទះ ចាកចេញតាំងពីយប់បាត់ស្រមោល ទូរស័ព្ទដៃក៏ហៅលេងចូល ដូច្នេះ ANN មិនទាន់អាចសុំការបំភ្លឺបាននោះឡើយទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ANN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • March 2023 (31)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme