នៅមុននេះបន្តិច នាល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានការបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប ក្បែវត្តសុមាធិ។ដោយឡែក បើតាមអភិបាលរងខេត្តកែប លោក អ៊ុង ឆាយ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ពិតជាមានការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ក្បែរវត្តសុមាធិ។
ស្រាប់តែមុននេះបន្ដិចលោក ពេជ្រ ស្រស់ បានចេញសារលើបណ្ដាញសង្គមហ្វេសប៊ុកថា “បាក់រលំអគារនៅព្រះសីហនុ គឺមានអភិបាលខេត្តចុះចេញពីដំណែង ចុះនៅកែបវិញ យ៉ាងណាដែរ…? ” ។
គួររំលឹកថា នៅថ្ងៃរាត្រីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ២០១៩ អាគារគ្រោងដែកកំពស់៧ជាន់ របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានបាក់រលំ បានបណ្តាលឲ្យកម្មករខ្មែរចំនួន២៦នាក់របួស និង ២៨នាក់ទៀត បានស្លាប់ក្នុងគំនរអគារបាក់បែក។ ក្រោយបាក់រលំអគារនេះ លោក យន្ត មីន បានលាលែងពីដំណែងអភិបាលខេត្តព្រះសីហនុ ៕