ជនទមិឡមួយក្រុមបានធ្វើសកម្មភាពដុ តកុដិលោកព្រោះតែរឿងទំនាស់ដីធ្លី ដោយក្រុមនោះព្យាយាមរំ លោ ភ យ កដីនៅក្នុងវត្តដើម្បីយកទៅលក់ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងធ្វើទុក្ខបុ កម្នេញលោកទៀតផង ដែលករណីនេះបានកើតឡើងស្ថិតនៅក្នុងវត្តអូរដំរី ភូមិ៥ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យ៉ាងណាងមិញយោងតាមគណនីហ្វេសប៊ុកព្រះសង្ឃឈ្មោះនិព្វានំ បរមំ សុខំ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយភ្ជាប់ជាមួយ នឹងសំណេរមួយចំនួនថា “អាណិតលោកសឹងមិនគ្រប់គ្រាន់ពេលខ្លះយកដុំដីមកគប់លោកចង់ស ម្លា ប់ តែគ ប់មិនត្រូវ (វត្តអូរដំរី ក្រុងព្រះសីហនុ ឆ្នេកំពង់សោម ) ពិបាកចិត្តដល់កហេីយ ដោយសារទំនាស់ដីធ្លី ចង់បានដីវត្ត
មកដុតកុដិចង់អស់ហេីយមិនដឹង បានអីនៅទេេបីនៅតែយ៉ាងហ្នឹងទៅមុខទៀតប្រហែលដុតទាំងលោកទៀត ប្រទេសខ្ញុំ ជាតិ សាសនា ព្រះមហាក្សត្រ យកសាសនាជាធំ តែសូម្បីកុដិលោកក៏មិនលេីកលែង តេីអោយអាត្មាសង្ឃឹមអ្វីទៅ បេីយ៉ាងហ្នឹង គេធ្វេីបា បលោករឿយៗគ្មាននរណាខ្វល់ បេីចង់អោយគេខ្វល់ទាល់តែ មានលុយអោយហឺហឺហឺ រស់នៅដូចស្លា ប់គ្មានសេរីភាពសោះ បេីនិយាយពីអ្នកខ្លះមកជួយវត្តសម្លឹងតែប្រយោជន៍ អនិច្ចាសាសនាក្នុងស្រុកខ្ញុំ តេីមាននរណាយល់ពីអារម្មណ៍នេះទេ ពេលខ្លះចង់ស្រក់ទឹកភ្នែកដោយសាររឿងក្នុងជីវិត”។
អត្ថបទ៖ KBN