Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ចប់ហើយ ភ្ញៀវទេសចរ ធ្លាក់ចុះខ្លាំងពេក សូម្បីសារមន្ទីរដ៏ធំនៅខេត្តសៀមរាប ក៏ត្រូវបិទទ្វារដែរ

Posted on January 3, 2020

គិតត្រឹមចុងឆ្នាំ ២០១៩ នៅថ្ងៃទី ៣១ ធ្នូ និង ឈានចូលមកដល់ដើមឆ្នាំ ២០២០ នេះ មានសណ្ឋាគារធំៗ និងកន្លែងកម្សាន្ត ព្រមទាំងភោជនីយធំៗមួយចំនួននៅក្នុងក្រុងសៀមរាបបានប្រកាសផ្អាកអាជីវកម្មរបស់ខ្លួន ដែលបណ្ដាលមកពីការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ។ ក្នុងនោះដែរសណ្ឋគារលំដាប់ផ្កាយ ២ និងកន្លែងកម្សាន្តដ៏ធំមួយ ត្រូវម្ចាស់ភាគហ៊ុនសម្រេចបិទជាបន្ទាន់នាំឱ្យមានការចាប់អារម្មណ៍ ព្រមទាំងការព្រួយបារម្ភផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សណ្ឋាគារ The Great Duke Hotelមហាជននៅតែបង្ហាញអារម្មណ៍សោកស្ដាយមិនអស់ចិត្ត ក្រោយទទួលបានដំណឹងមកថា សណ្ឋាគារដ៏ចំណាស់ជាងគេនៅភ្នំពេញ ធ្លាប់មានកេរឈ្មោះយ៉ាងល្បីល្បាញ ដែលប្រជាជនខ្មែរស្គាល់យ៉ាងច្បាស់ថា InterContinental Phnom Penh បានប្រកាសឈប់ដំណើរការនៅថ្ងៃទី ៣១ ធ្នូ ២០១៩ កន្លងទៅនេះ ។ ពាក់ព័ន្ធនឹងការផ្អាកអាជីវកម្មនៃសណ្ឋាគារនេះដែរ ត្រូវបានថ្នាក់គ្រប់គ្រងចេញសេចក្ដីប្រកាសថា បណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច ដែលសំដៅទៅលើការក្ស័យធន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. សណ្ឋាគារអប្សរាអង្គរមានការភ្ញាក់ផ្អើលមួយទៀតបន្ទាប់ពីការប្រកាសបិទសណ្ឋគារ The Great Duke Hotel ស្រាប់តែថ្នាក់គ្រប់គ្រងនៃសណ្ឋាគារអប្សរាអង្គរ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សណ្ឋាគារអប្សរាអង្គរ ត្រូវផ្អាកដំណើរការជាបន្ទាន់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សណ្ឋាគារអប្សរាអង្គរ បានបម្រើវិស័យទេសចរណ៍នៅក្រុងសៀមរាបអស់រយៈពេលជាង ១៨ឆ្នាំមកហើយ ។ តាមរយៈការផ្ដល់ជូននៅកន្លែងស្នាក់នៅដ៏ប្រណីត រួមទាំងសេវាកម្មយ៉ាងល្អប្រសើរ បានធ្វើឱ្យសណ្ឋាគារមួយនេះ មានកេរឈ្មោះល្បីល្បាញ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពខ្ទរខ្ទារឡើង ។ ក្នុងនោះដែរសណ្ឋាគារអប្សរាអង្គរ ធ្លាប់បានទទួលពានរង្វាន់ជាច្រើនដូចជា៖ ASEAN Green Hotel Standard ចំនួន២លើក និងជាសណ្ឋាគារឆ្នើមទទួលពានរង្វាន់ សណ្ឋាគារគ្មានផ្សែងបារី ។យ៉ាងណាក្ដីពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ដែលសណ្ឋាគារមួយនេះ ត្រូវផ្អាកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ២០២០ នេះតទៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. សារមន្ទីរ​ 3D ដំបូងបង្អស់នៅកម្ពុជាសារមន្ទីរ​ ​3D ឬ សារមន្ទីរ​សព្វទស្សន៍អង្គរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​របស់​កូរ៉េខាងជើង​ ​មានតម្លៃ​ ​២៤លាន​ដុល្លារ​អាមេរិក​ ​នៅ​ខេត្តសៀមរាប​បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ ។ ទាក់ទងនឹងការផ្អាកដំណើរការយ៉ាងបន្ទាន់នេះដែរ ត្រូវបានថ្នាក់គ្រប់គ្រងនៃសារមន្ទីរមួយនេះទម្លាយថាបណ្ដាលមកពីម្ចាស់ភាគហ៊ុនទទួលរងការដាក់ទ័ណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារមន្ទីរ​ ​3D មួយនេះបាន​សម្ពោធ​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃទី៤​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៥​ ​ក្រោមការរសាងសង់របស់ក្រុម​ហ៊ុន​ ​កូរ៉េខាងជើង​ ​និងមាន​ការចូលរួម​ពី​អាជ្ញាធរ​អប្សរា ​។​ ​សារមន្ទីរ​ ​3D​ ​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជានេះ​ ​មាន​បំពាក់​គ្រឿង​បរិ​ក្ខា​ទំនើប​ៗ​ដែល​អាច​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ប្រាសាទបុរាណ​ ​និង​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​តាម​ជំនាន់​នី​មួយ​ៗ​ ​តាមរយៈ​រូបភាព​ ​និង​វីដេអូ​ជា​ប្រភេទ​ ​3D​ ។​ ក្នុងនោះដែរ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​អាចចូល​ទស្សនា​ ​ដើម្បី​ចង់​ស្វែងយល់​ពី​វប្បធម៌​ ​និង​អច្ឆរិយ​របស់​ខ្មែរ ។នេះពិតជារឿងគួរឱ្យសោកស្ដាយ ដែលសណ្ឋាគារធំៗ រួមទាំងសារមន្ទីរដ៏សំខាន់មួយនេះត្រូវបានបិទទ្វារ ដែលបណ្ដាលមកពីកត្តាសេដ្ឋកិច្ច ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)
  • ប្រពន្ធស្ទើខ្យ.ល់.ចា.ប់ ពេលតា.ម.ទា.ន់ប្តី.​ កំពុង.កោ.ស.ខ្យល់ ឲ្យស្រី.ស្នេ.ហ៍.នៅ.ក្នុងបន្ទប់ជួល
  • មុន.ស្លា…ប់​ នាងបានផ្តាំថា ទោះបីនាង.ស្លា..ប់.ទៅជា.ខ្មោ..ច.ក៏ដោយ ជួយរកយុត្តិធម៌ ឲ្យនាងផង ហើយ….
  • និស្សិតអនុបណ្ឌិតម្នាក់ កើតជំងឺម្យ៉ាងរហូតបាត់ការចងចាំ សូម្បីឪពុកម្តាយខ្លួនឯង ទំរាំដឹង ស្ទើរ១ជីវិតទៅហើយ..

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • March 2023 (30)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme