នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អគារនោះឃើញថា សង់ខុសពីលិខិតអនុញ្ញាត ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡើងបន្តរហូតដល់ ៧ ជាន់ បណ្ដាលអោយបាក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។
ការរកឃើញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហើយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ។
យើងរង់ចាំមើលថា តើមន្ត្រីណាខ្លះពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែបដែលបណ្ដាលអោយស្លា ប់មនុស្ស និង របួសច្រើននាក់នោះ?គិតត្រឹមម៉ោង៤ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្គ្រោះបានរកឃើញជ ន រ ង គ្រោះ២៥នាក់ នៅក្នុងគំនរអគាររលំបាក់នៅខេត្តកែប ដែលក្នុងនោះមានជ ន រ ងគ្រោះ ៧នាក់បានស្លា ប់ នៅមានជីវិត១៨នាក់ ៕
អត្ថបទ៖ អរិយធម៌