លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រចាំការនៅកន្លែងបាក់អគារនៅក្នុងក្រុងកែប ខេត្តកែប ពេញមួយយប់ ខណៈក្រុមការងារជួយស ង្គ្រោះក៏ធ្វើសកម្មភាពរុករកពេញមួយយប់ដូចគ្នាដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើដំណើរទៅដល់កន្លែងបាក់ស្រុតអគារនៅម៉ោងជាង៩យប់ថ្ងៃទី៣ខែមករា។ លោកស្ថិតកន្លែងកើតហេតុពេញមួយយប់ ដោយមិននិយាយស្តីច្រើនទេ គឺឈរ និងអង្គុយមើលដូចពលរដ្ឋទូទៅដែរ។
ពេលខ្លះលោកនាយករដ្ឋមន្ត្រីដើរទៅអើតមើលសកម្មភាពកាយគំនរថ្ម ដែលមានអមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងៗទៀត។ លោកក៏បានធ្វើដំណើរទៅវិញទៅមកពីកន្លែងបាក់អគារទៅសួរសុខទុក្ខជ ន រ ងគ្រោះដែលជួយស ង្គ្រោះបានពីកន្លែងបាក់អគារ ហើយបញ្ជូនទៅស ង្គ្រោះនៅមន្ទីរពេទ្យក្បែរៗនោះ។
អគារកម្ពស់៧ជាន់កម្មសិទ្ធិរបស់ជនជាតិខ្មែរ ដែលស្ថិតនៅក្នុងការសាងសង់បាន៩០ភាគរយ បានបាក់ស្រុតកាលពីរសៀលថ្ងៃសុក្រម្សិលមិញ នៅពេលដែលដំណើរការសាងសង់នៅជាន់ទី៧ជាជាន់ចុងក្រោយ។ ម្ចាស់អគារនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរក្រោយហេតុការណ៍បាក់រលំអគារភ្លាម។
អត្ថបទ៖ VOD