បើគិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារយកមនុស្សចេញពីអគារបា ក់ រ លំបានចំនួន ២៥នាក់ ក្នុងនោះ៧នាក់បានស្លា ប់ មានស្រី៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
រដ្ឋបាលសាលាខេត្តកែបបានបញ្ជាក់ថា៖ នៅវេលាម៉ោង ៤និង១៥នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មាន
ករណីបា ក់រ លំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ជាន់ មានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
មកទល់ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជ ន រ ង គ្រោះដែលកំពុងជាប់ក្នុងគំនរបា ក់បែ ក នៃការដ្ឋាននេះ។ គិតត្រឹមម៉ោង៥,០០ នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារបានជួយមនុស្សចេញពីក្នុងគំនរបាក់បែ ក មានចំនួន២៥នាក់ក្នុងនោះស្លា ប់៧នាក់(ស្រី០៣នាក់)។
យ៉ាងណាមិញបើតាមទំព័រហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានលើកឡើងនៅថ្ងៃនេះថា ៖រកឃេីញកំហុសស ង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ ២០១៩ ហេតុអ្វីមិនបញ្ឈប់ការសាងសង់ ?
នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកែប បានចុះពិនិត្យសំណង់អាគារនោះឃេីញថា សង់ខុសពីលិខិតអនុញ្ញាត ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់ ៥ ជាន់ទេ តែម្ចាស់សំណង់សង់ឡេីងបន្តរហូតដល់ ៧ ជាន់ បណ្ដា លអោយបា ក់រលំនៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ តែម្ដង ។
ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ មិនព្រមចេញលិខិតផ្អាក ឬ បញ្ឈប់ការសាងសង់ ហេីយនៅតែបន្តអោយសាងសង់ គឺជាកំហុសដ៏ធ្ង ន់ធ្ងររបស់លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកែប ។ ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះត្រូវបានគេស ង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពេីពុ ករលួយ ។
យេីងរង់ចាំមេីលថាតេី មន្ត្រីណាខ្លះពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែបដែលបណ្ដាលអោយស្លា ប់មនុស្ស និង របួសច្រើននាក់នោះ ។
SPM leads mission to rescue workers trapped in collapsed building in Kep(03-01-2020)
ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំការរុករកសង្គ្រោះកម្មករដែលកំពុងជាប់នៅក្នុងអាគារដួលរលំ នៅក្នុងក្រុងកែប ខេត្តកែប។ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩
Posted by Samdech Hun Sen, Cambodian Prime Minister on Friday, January 3, 2020