Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

គណៈកម្មាធិការ អន្តរ​រដ្ឋាភិបាល​វៀតណាម​-ឡាវ​ ដែលបង្កើតដោយហូ ជីមិញ នៅតែបន្តរឹងមាំ

Posted on January 4, 2020

គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​វៀតណាម​-ឡាវ​ ប្តេជ្ញា​ក្នុង​ឆ្នាំ​ថ្មី​ដើមឆ្នាំ២០២០នេះ​ ក្នុង​ការ​ពង្រឹង​ចំណងមិត្តភាព​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ​ បង្កើន​ការ​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក​ដែល​ហៅថា​ មហាមិត្ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយក​រដ្ឋមន្ត្រី​ឡាវ​ លោក​ Thongloun​ Sisoulith​ បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ដើម្បី​ចូលរួម​ប្រជុំ​ប្រចាំឆ្នាំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​វៀតណាម​-ឡាវ​ ចាប់ពី​ថ្ងៃទី២ ដល់​ថ្ងៃទី៤ ខែមករា ​ឆ្នាំ២០២០​។

តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បង្ហាញថា​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗជាច្រើន​ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង​ថែម​មួយ​កម្រិត​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មាធិការ​ដែល​មាន​អាយុ៤២ឆ្នាំ​រវាង​ប្រទេស​វៀតណាម​ និង​ប្រទេស​ឡាវ​នេះ​ កើតឡើង​ក្រោម​ការ​ផ្តួចផ្តើម​របស់​អតីត​ប្រធានាធិបតី​វៀតណាម​ លោក​ ហូ​ ជី​មិញ​។

នៅក្នុង​អត្ថបទ​របស់​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​នេះ​ បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ប្រទេស​ទាំងពីរ​សហការ​ចងមិត្ត​ភាព​ស្និទ្ធស្នាល​ជាមួយគ្នា​មក ​គឺ​ទទួល​បានការ​រីកចម្រើន​ឥត​ឈប់ឈរ​ ហើយ​ជួយការ​ពារ​គ្នា​ទៅវិញទៅមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​ឈាន​ដល់​ការប្រជុំ​ប្រចាំឆ្នាំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នេះ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​ ចំនួន១២០រូប​ក្នុង​នោះ៦០រូប​ជា​អនុរដ្ឋ​មន្ត្រី​ បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក​ តាំងពី​ចុងខែ​សីហា​ឆ្នាំមុន​ដើម្បី​រៀបចំ​របាយការណ៍​។

កិច្ចសហការ​ចំនួន៣ដែល​លេចធ្លោ​ក្នុង​ការ​លើកឡើង​មក​ជជែក​ពេលនេះ​គឺ​ កិច្ចការពារ​ប្រទេស​ ការពារ​សន្តិសុខ​ផ្ទៃក្នុង​ និង​កិច្ចការ​ការបរទេស​រវាង​ប្រទេស​ទាំង២ និង​អន្តរជាតិ​។ ក្នុង​ចំណុច​ទាំង៣នេះ​ ប្រទេស​ទាំង២បាន​បន្ថែម​ចំណុច​ខ្លះ​ដើម្បី​បំពេញបន្ថែម​លើ​ផែនការ៥ឆ្នាំ​ នៃ​កិច្ចការពារ​សន្តិសុខ​ ជួយគ្នា​ទៅវិញទៅមក​ ដើម្បី​ធានា​ស្ថិរ​ភាព​នយោបាយ​ សន្តិសុខ​ និង​សណ្ដា​ប់​ធ្នាប់​សង្គម​ រួម​ទាំង​កិច្ច​ព្រមព្រៀង​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ២០២០នេះ​ វៀតណាម​បាន​បើក​វគ្គប​ណ្ដុះ​បណ្ដា​លវគ្គ​ខ្លី​ចំនួន២៤​ សម្រាប់​ជួយ​បណ្ដុះ​បណ្ដា​លព​ង្រឹង​ជំ​នាញ​ផ្សេង​ៗគ្នា​ដល់​គ្រូបង្គោល​ឡាវ​ចំនួន៤៩៧រូប​ ហើយ​វៀតណាម​ក៏បាន​បញ្ជូន​គ្រូ​ភាសា​វៀតណាម​ចំនួន២៨រូប​ ទៅ​ជួយ​បង្រៀន​តាម​ស្ថាប័ន​បណ្ដុះ​បណ្ដា​លតំ​បន់​ផ្សេង​ៗគ្នា​នៅក្នុង​ប្រទេស​ឡាវ​។

បើ​និយាយ​ពី​ដៃគូ​ពាណិជ្ជកម្ម​គឺ​តម្លៃ​នៃ​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ គិត​ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ២០១៩ មាន៩៤០លាន​ដុល្លារ​។ វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី៣ របស់​ឡាវ​ បន្ទាប់ពី​ថៃ​ និងចិន​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme