មន្រ្តីនគរបាលម្នាក់ ចុះទៅជួយអន្តរាគមន៍ឃាត់ជ ន សង្ស័ យក្នុងពិធីការ កុំឲ្យឈ្លោះ ប្រកែ កគ្នា ត្រូវជ ន ស ង្ស័ យ២ នាក់ វា យឲ្យរ ងរបួ សបែ ក ក្រោមចង្កា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៨នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ។នេះបើយោងតាមការចុះផ្សាយរបស់ផេកអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ជ ន សង្ស័ យ ទាំង២នាក់ រួមមាន៖១/ឈ្មោះ ទា សារឹម ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិវាលត្បាល់ ឃុំនារាយណ៍ ស្រុកឈូក ។២/ឈ្មោះ ទា សារ៉ី ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិឆ្មាពួន ឃុំជើងកប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មុនពេលកើតហេតុ ជ ន ស ង្ស័យបានប ង្កជ ម្លោះក្នុងពិ ធី មង្គ លការ ពេលនោះកម្លាំងសមត្ថកិច្ចបានចុះទៅសួរនាំ ស្រាប់តែជ ន សង្ស័ យទាំ ង២នាក់ មិនត្រឹមតែមិនស្ដាប់នោះទេ គឺវា យ ទៅលើសមត្ថកិច្ច បណ្ដាលឲ្យរ ង របួ សបែ កក្រោ មចង្កា ហើយ ថែមទាំងឆក់កាតមន្រ្តីនគរបាលធ្វើឲ្យដា ច់ឡេវអាវទៀតផង។ជ ន សង្ស័ យទាំង២ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ KBN