ខេត្តកែប៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានការដកតំណែង អភិបាលខេត្តកែប លោកកែនសត្ថានោះទេ ករណីបាក់រលំអគារសំណង់ នៅខេត្តកែប។នេះបើយោងតាមប្រសាសន៍សម្ដេចតេជោ ថ្លែងនៅក្នុងសន្និសីតកាសែត នៅខេត្តកែប ក្រោយបញ្ចប់ការរុករកជនរងគ្រោះ។
សូមបញ្ជាក់ថាតាមព័ត៌មានចុងក្រោយគឺមានចំនួនជនរងគ្រោះ៥៩នាក់ ដែលក្នុងនោះមានជនរងគ្រោះ៣៦នាក់ស្លាប់ (ប្រុស២២នាក់ ,ស្រី១៤នាក់ )និងអ្នកនៅរស់រានមានជីវិត២៣នាក់។បើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍គន់គីមអនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយបានដឹងថា គិតត្រឹមម៉ោង ១១និ៤០ នាទី នេះ ក្រុមសង្រ្គោះបានបញ្ចប់ទាំងស្រុងនូវប្រតិបត្តិការរុករកជនរងគ្រោះដែលស្ថិតក្រោមអគារបាក់ស្រុតហើយ ។គួរបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣ខែមករាឆ្នាំ២០២០៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍