កសិករដែលប្រកបរបរដាំដំណាំបន្លែជាអាជីពបានបញ្ឈប់ការប្រើប្រាស់ជីគីមីនាំចូលពីប្រទេសវៀតណាម ហើយដោយងាកមកប្រើប្រាស់ធម្មជាតិវិញ។
តាមប្រភពបានឲ្យកម្ពុជាថ្មីដឹងថា កសិករដែលប្រកបអាជីពដាំបន្លែបាននាំគ្នាប្រើប្រាស់ជីធម្មជាតិវិញហើយដំណាំបន្លែទៀតសោតក៏បានលូតលាស់ល្អព្រមទាំងមានការគាំទ្រពីអ្នកស្រុកទៀតផង។
តាមប្រភពពីបងប្រុសសុន គុន ដែលជាកសិករដាំបន្លែនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា សព្វថ្ងៃនេះ ប្រជាកសិករដាំបន្លែបានងាកមកប្រើជីធម្មជាតិវិញព្រោះដំណាំទាំងអស់គឺអ្នកភូមិក៏មកទិញដល់ចំការយកទៅធ្វើម្ហូបទៀតផង។
បងប្រុសបន្តថា ជីធម្មជាតិដែលយកមកដាក់លើដំណាំគឺដើមកន្ទ្រៀងខែត លាយជាមួយអាចម៍រណា។ ជីធម្មជាតិបែបនេះងាយស្រួលនឹងរកព្រោះស្ថិតនៅក្នុងភូមិ។ចំណែកអាចម៍រណាគឺទិញនៅតាមកន្លែងធ្វើតុនិងទូ។
ដោយឡែកលោកដូង ផន ជាអ្នកដាំបន្លែនៅក្នុងសង្កាត់ព្រែកថ្មី បានប្រាប់កម្ពុជាថ្មីថា ជីធម្មជាតិដែលកសិករនៅសង្កាត់ព្រែកថ្មី យកមកដាក់បន្លែគឺផលិតពីដើមកំផ្លោកលាយជាមួយលាមកគោ ឬ លាមកសត្វប្រជៀវ។ ជីនេះគឺពេញនិយមសម្រាប់អ្នកដាំបន្លែស្ពៃត្រកួននិងខាត់ណា។ ហើយជីធម្មជាតិមានការលូតលាស់យឺតមិនដូចជីគីដាក់ភ្លាមលូតភ្លាម ប៉ុន្តែទុកយូរមិនបានព្រោះឆាប់រលួយ៕
អត្ថបទ៖ កម្ពុជាថ្មី