យោងតាមគណនីហ្វេកប៊ុករបស់មេបក្សខ្មែរក្រោក បានpostនៅរសៀលថ្ងៃទី០៣,០១,២០២០ថា៖កុំច្រឡំថាខ្មែរណា! បុគ្គលនេះជាជនជាតិចិននឹងជាថៅកែកាស៊ីណូមួយនៅព្រំដែនប៉ៃលិន ដែលបានចូលមកកម្ពុជានៅអំឡុងឆ្នាំ ២០១៧ មានទំនាក់ទំនងល្អជាមួយនាយឧត្តមសេនីយ២រូប ! អ្វីដែលជាចំណោទធំបំផុត គឺជនជាតិចិនដែលមិនអាចនិយាយខ្មែរ សរសេរខ្មែរនេះ មានតួនាទីជាវរសេនីយទោក្នុងជួរយោធា ។ បេីជននេះមានសញ្ជាត្តិកម្ពុជាក៏ដោយវាជារឿងដោយឡែក
សំខាន់គឺ ឋានន្តរស័ក្តិលេីស្មាទេជាបញ្ហាចោទតេីជននេះចូលរៀនសាលាយោធា នៅឆ្នាំណា សូមបង្ហាញឯកសាពាក់ព័ន្ធ
តេីឋានន្តរស័ក្តិលេីស្មាជននេះ ជាព្រឹន្ទបាល ពលបាល អនុសេនីយ៍ រហូតដល់ វរសេនីយ៍នេះ មានបំពាក់តាមក្រឹត្យក្រមច្បាប់ឬទេ
សូម្បីបទ ដែនដីខ្មែរ ប្រហែលបុគ្គលនេះមិនចេះច្រៀងផង កុំថាដល់រឿងពាក់សក្តិថ្នាក់ វរសេនីយ៍នោះ ។ពាក់ព័ន្ធនឹងករណីនេះខ្ញុំបានតាមដានស្រាវជ្រាវអស់រយៈពេល៣ខែមកហេីយ ឥលូវនេះកំពុងរៀបចំរបាយការណ៍តាមនីតិវិធី ស្ដីពីភាពមិនប្រក្រតីនេះ។
អត្ថបទ៖ ដើមរាំង