មុននេះបន្តិចយោងតាមគណនី ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានសរសេរឲ្យដឹងពីករណីយុវជន៣ នាក់ចូលទៅផឹកស៉ី ដល់យប់ជ្រៅហើយមិត្តភក្តិគេចខ្លួនអស់សល់ម្នាក់ឯង អត់មានលុយឲ្យម្ចាស់ហាង ភ័យខ្លាចគេវាយ ប្រាប់គេថាស្គាល់ស្នងការខេត្តបន្ទាយមានជ័យ លោក អាត់ ខែម។ ក្រោយពីលោកស្នងការបានជួបគឺមិនដែលស្គាល់គ្នាទេ តែដោយក្តីអាណិតជួយលុយ 200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ។
គណនីឈ្មោះស្នងការខេត្តបន្ទាយមានជ័យដដែលបានសរសេររៀបរាប់លើផេកថា៖ “យុវជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក ស្នងការ លោក ស្នងការ សួរ គាត់ថាលឺឈ្មោះអ៊ំ ចេះថាទៅ ខ្លាចគេវាយ ។ (ព្រឹកនេះ លោក ស្នងការ ជួនចំនួន 200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ )”៕