សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍នៅក្នុងសន្និសីទព័ត៌មានមួយជុំវិញបា ក់រ លំ អគារ នៅខេត្តកែប កាលពីថ្ងៃអាទិត្យ ទី០៥ ខែមករា ដោយសម្តែងការអរគុណចំពោះលោក កឹម សុខា ហើយថា ពេលវេលានេះ មិនមែនជាពេលវេលា ដែលត្រូវទាស់គ្នានោះទេ ជាពេលវេលាដែលខ្មែរត្រូវជួយខ្មែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “អ្នកណាក៏ដោយ ដែលមានចិត្តចង់ជួយ យើងស្វាគមន៍ទាំងអស់ ខ្ញុំអរគុណចំពោះគាត់ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានព័ត៌មានអំពីបញ្ហាថវិកា ដែលគាត់បានផ្ដល់ទេ ប៉ុន្តែបើទោះបីជាស្ថិតនៅក្នុងនិន្នាការណាក៏ដោយ ពេលវេលានេះមិនមែនជាពេលវេលា ដែលត្រូវទាស់គ្នានោះទេ ជាពេលវេលាដែលខ្មែរត្រូវជួយខ្មែរ គ្រប់និន្នាការទាំងអស់
ត្រូវប្រមូលផ្ដុំជួយខ្មែរ ដូច្នេះខ្ញុំស្វាគមន៍ចំពោះឥរិយាបថរបស់លោក កឹម សុខា បើទោះបីជាថា នៅមានបញ្ហានេះបញ្ហានោះ ក៏ប៉ុន្តែរឿងជួយប្រជាពលរដ្ឋជារឿងដែលយើងត្រូវស្វាគមន៍គ្រប់ៗគ្នា ខ្ញុំសុំគិតថា គ្រប់និន្នាការទាំងអស់ប្រមូលផ្ដុំការខិតខំ ដើម្បីជួយប្រជាពលរដ្ឋ ជាជា ងវា យ ប្ រហា រម កលើ រាជរដ្ឋាភិបាល ឬវា យ ប្រ ហា រទៅលើនេះលើនោះ ដែលជារឿងមិនចាំបាច់។ ខ្ញុំគិតថា សូម្បីតែលោក កឹម សុខា ក៏គាត់គិតត្រូវជាងមនុស្សមួយចំនួននៅក្នុងជួររដ្ឋាភិបាលដែរ គាត់មិនបានយកការថ្កោលទោសរដ្ឋាភិបាលទេ គឺគាត់បានសម្ដែងការសោ កស្ដា យ ហើយចូលរួម មរ ណ ទុ ក្ខ ដូច្នេះលោក កឹម សុខា ប្រសើរជាងមន្ត្រីក្នុងរដ្ឋាភិបាលមួយចំនួនថែមទៀតផង”។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា បានឲ្យដឹងថា ដើម្បីរួមរំ លែ កទុ ក្ខនៅក្នុងសោក នា ដ កម្មបាក់រលំអាគារកម្ពស់៦ជាន់ នៅក្រុងកែប ខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា នោះ លោក កឹម សុខា បានចូលថវិកាចំនួន២០០០ដុល្លារ៕
អត្ថបទ៖ កម្ពុជាថ្មី