អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន អះអាងថា រហូតមកទល់ពេលនេះ ក្រសួងពុំទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់នៅឡើយទេ ។ ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៦ ខែមករា នេះ ។ថ្មីៗនេះមានលេខឮព័ត៌មាន ថា ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងធ្វើការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយថ្លឹងរថយន្តទូទាំង២៧ទីតាំង ៕
អត្ថបទ៖ cpcnews