Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

តាមពិត ផ្លែដូង គឺកម្ពុជានាំចូលពីប្រទេសវៀតណាមជិត៧០% ខណៈក្នុងស្រុកមានត្រឹមតែ៨% ទៅ១២%

Posted on January 8, 2020

អ្នកជំនាញផ្នែកកសិកម្មលើកឡើងថា នៅកម្ពុជាខ្វះអ្នកជំនាញក្នុងការដាំដុះ ទើបមានការនាំចូលផលិតផលកសិកម្មច្រើន ដែលក្នុងនោះមានការនាំចូលផ្លែដូងខ្ចីប្រមាណ៩០ភាគរយពីប្រទេសវៀតណាម និងថៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកបច្ចេកទេសទូទៅផ្នែកកសិកម្ម លោក ឡុក គៀនស្រ៊ី មានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវរបស់ក្រុមលោក បច្ចុប្បន្នកម្ពុជានាំផ្លែដូងខ្ចីចូលពីប្រទេសវៀតណាមចំនួន៦៨% ពីថៃចំនួន២០% ខណៈដូងក្នុងស្រុកមានតែចន្លោះពី៨% ទៅ១២%តែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមចមដែលនាំឲ្យកម្ពុជានាំដូងចូលពីបរទេសច្រើនបែបនេះ ដោយសារតែកម្ពុជាខ្វះអ្នកជំនាញ ហើយប្រជាពលរដ្ឋមួយចំនួនមិនចាប់អារម្មណ៍ដាំដូង ដើម្បីយកផ្លែខ្ចីលក់ដូចបរទេស។ ករណីនេះ លោកថា បើកម្ពុជានៅតែបន្តនាំដូងចូលពីបរទេសច្រើននឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

លោក គៀនស្រ៊ី បញ្ជាក់ថា នៅប្រទេសថៃ និងវៀតណាម អ្នកជំនាញបាញ់ថ្នាំដូង មាន៣ដំណាក់កាល គឺដំបូងបាញ់ថ្នាំមុនពេលផ្កា ទី២ពេលផ្កា ត្រូវបាញថ្នាំឲ្យកាន់ផ្លែ និងទី៣បាញ់ថ្នាំកម្ចាត់ជំងឺនិងសត្វល្អិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញរូបនោះផ្តល់ជាអនុសសន៍ថា រដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ត្រូវយកចិត្តទុកដាក់ចាត់ឲ្យមានអ្នកជំនាញដាំដូងយកផ្លែ សហការជាមួយអង្គការ ឬអ្នកជំនាញ រួមគ្នាបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងពីការដាំដូង ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងកាត់បន្ថយកុំឲ្យប្រជាពលរដ្ឋចំណាកស្រុកធ្វើការនៅក្រៅប្រទេសជាដើម។

អាជីវករលក់ដូងនៅម្តុំផ្សារស៊ីឡឹប លោក សុខ នាក់ បាននិយាយថា គាត់លក់ដូងខ្មែរ ដែលនាំមកពីខេត្តកំពត បោះដុំ និងលក់រាយ ក្នុងមួយថ្ងៃលក់បានប្រហែលជា១ពាន់ផ្លែ ដែលក្នុងមួយផ្លែដូងធម្មតាតម្លៃរាយ៣០០០រៀល និងដូងក្រអូបតម្លៃ៤០០០រៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកតម្លៃបោះដុំឲ្យឈ្មួញ ដូងខ្មែរ១ឡូតម្លៃចន្លោះពី២៣០០០រៀល​ទៅ២៥០០០រៀល ខណៈដូងវៀតណាម១ឡូតម្លៃ២០០០០រៀលតែប៉ុណ្ណោះ​។

លោក សុខ នាក់ ឱ្យដឹងទៀតថា ដូងវៀតណាមនាំចូលតាមស្រុកមេមុត ខេត្តកំពង់ចាម ឆ្លងកាត់មកស្ពានព្រែកតាមាក់ ស្ពានជ្រោយចង្វារ ដើម្បីយកមកចែកចាយក្នុងរាជធានីភ្នំពេញ នៅម៉ោងប្រហែលជា១១យប់ រហូតដល់ម៉ោង១យប់ ជារៀងរាល់ថ្ងៃ។

អាជីវកររូបនោះ អះអាងថា ដើមចមដែលនាំឲ្យអាជីវករមួយចំនួនយកដូងវៀតណាមមកលក់ ដោយសារពួកគេលក់ចំនេញច្រើនជាងលក់ដូងខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនិយាយថា៖ «អាចតម្លៃខុសគ្នា ពេលខ្លះដូងយួនវានាំចូលមកច្រើន វាលក់ថោកឲ្យ ដោយឡែកដូង​យើងតម្លៃវាថេរ ដូចថាដូងយើងតម្លៃថេរ២៥០០០រៀល រសៀលរហូតអត់មានចុះបានតែ ព្រោះដូងខ្មែរយើងមិនមែនដូងចំការទេ គេដាំជាលក្ខណៈគ្រួសារ គេដាំជុំវិញភូមិ ដ៏ពេលហ្នឹងវាថ្លែតិចតួច វាអត់ជន់ជោដូចដូងយួនទេ ព្រោះគេមានចំការ គេដាំបានច្រើន ព្រោះវាសំប្បូរ»។

អ្វីដែលគួរឲ្យកត់សំគាល់ អាជីវកររូបនោះបញ្ជាក់ថា អតិថិជនភាគច្រើនមិនដឹងថាខ្មែរនាំដូងចូលពីប្រទេសវៀតណាមនោះទេ ពោលមានតែអាជីវករទើបដឹងរឿងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជីវករមួយចំនួននៅម្តុំផ្លូវត្រសក់ផ្អែកសុំមិនបញ្ចេញឈ្មោះ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ឈ្មួញកណ្តាល បានដឹកដូងតាមឡានយកមកបោះដុំនៅម្តុំផ្លូវត្រសក់ផ្អែម នៅចន្លោះម៉ោង១១ ទៅម៉ោង១យប់ ស្ទើរតែជារៀងរាល់យប់។

រីឯអ្នកទិញដូងឈ្មោះ ​ សុខ សុផាត និយាយថា លោកចូលចិត្តទិញដូងហូប ព្រោះដូងជួយដល់សុខភាពគាត់បានច្រើន។ ប៉ុន្តែគាត់ថា មិនដែលចាប់អារម្មណ៍ ដូងដែលលក់នៅលើទីផ្សារនាំចូលពីប្រទេសវៀតណាមនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមានប្រសាសន៍ថា ៖ «ទិញហូបហយ មិនដែលសួរគេទេ ទិញតែមួយ៣ពាន់រៀល​ ហូតលុយឲ្យគេទៅហើយ អត់ចាប់អារម្មណ៍ទេ មិនដឹងយកមកពីណា ដឹងថាដូងនៅស្រុកខ្មែរច្រើន នៅកំពត កែប សំបូរដូង»។

នាយិកា​មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា (អង្គការCEDAC) លោក ស្រីតុង ចាន់ធាង មានប្រ សាសន៍ថា ដើម្បីកាត់បន្ថយការនាំផ្លែឈើ ជាពិសេសផ្លែដូងពីវៀតណាម ប្រជាពលរដ្ឋត្រូវនាំគ្នាដាំដូងឲ្យបានច្រើន ទើបទទួលបានផលវិជ្ជមាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមានប្រសាសន៍ថា៖ «តម្លៃទីផ្សារ [ផ្លែដូង] ប្រហាក់ប្រហែលគ្នា បើផលិតផលក្នុងស្រុកច្រើន ហើយតម្លៃប្រហាក់ប្រហែលគ្នាចឹង ខ្ញុំជឿថា ផលិតផលក្នុងស្រុកលក់ដាច់បានច្រើនជាង សំខាន់ធានាឲ្យមានការផ្គត់ផ្គង់ ដែលឲ្យអ្នកលក់បានគ្រប់គ្រាន់ ទៀងទាត់ បរិមាណដែលគេត្រូវការ»។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី បានទេនៅថ្ងៃនេះ។

ចំណែកអាជីវករនៅម្តុំប្រាសាទព្រះវិហារ និងម្តុំទឹកធ្លាក់តាតៃ ខេត្តកោះកុង ឯណោះវិញ ក៏អះអាងថា ដូងដែកពួកគាត់យកមកលក់ឲ្យអតិថិជននោះ នាំចូលមកពីប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញបានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថ​វិកា២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន​។

ទីប្រឹក្សាអង្គការសេដាក លោក សម វិទូ កម្ពុជានាំចូលបន្លែផ្លែឈើពីប្រទេសជិតខាងចំនួនប្រមាណចន្លោះពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃ។ ចំពោះបន្លែច្រើននាំមកពីប្រទេសវៀតណាម និងផ្លែឈើច្រើននាំចូលមកពីប្រទេសថៃ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme