Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

អ្នកវិភាគ រិះគន់ថា ការធ្វើស្លាកលេខពិសេស គឺនាំឲ្យមានការបែងចែកវណ្ណៈ ក្នុងសង្គម រវាងអ្នកមាននិងអ្នកក្រ

Posted on January 9, 2020

អ្នកវិភាគសេដ្ឋកិច្ច លោក ច័ន្ទ សុផល យល់ឃើញថា ការរៀបចំឱ្យមានផ្លាកលេខយានយន្តពិសេស នាំឱ្យមានការបែងចែកសង្គម តាមរយៈសម្ភារៈនិយម និងជំនឿ។ ការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ចនេះ ធ្វើឡើងក្រោយពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដាក់ឱ្យមានការប្រើប្រាស់ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត កាលពីថ្ងៃទី៧ មករា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ផ្លាកលេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គឺគេ​អាចដាក់​ជា​ឈ្មោះ​ជា​ឡាតាំង ឬ​ជា​លេខ ដោយ​មិន​លើសពី​៨​ខ្ទង់ឡើយ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ​កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambodia ។ នេះជាការបញ្ជាក់របស់ក្រសួង​សាធារណការ ដែលបានអះអាងកន្លងមកថា ការបង្កើត​ឲ្យ​មាន​លេខ​ចុះបញ្ជី​ពិ​សស​ផ្ទាល់ខ្លួន​នេះ គឺ​ដើម្បី​បន្ថែម​ជម្រើស​ដល់​ប្រជាពលរដ្ឋ និង​រក​ចំណូល​ជូន​រដ្ឋ​។​ បើតាមក្រសួងសាធារណការ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែការរៀបចំប្រព័ន្ធផ្លាកលេខពិសេសនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមួយរូប គឺលោក ច័ន្ទ សុផល ព្រួយបារម្ភពីការបែង ចែក សង្គមតាមរយៈសម្ភារៈនិយម និងជំនឿ។ អ្នកជំនាញរូបនេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា ៖«ផលចំណេញគឺអ្នកមានលុយច្រើន ឬមានជំនឿខ្លាំង បង់លុយទៅរដ្ឋ។ យកល្អគួរមានការកំណត់គោលដៅនៃការប្រើប្រាស់ប្រើចំណូលជាក់លាក់នេះ ដូចជាការយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ឬមូលនិធិសង្គមណាមួយសម្រាប់ជួយជនខ្សត់ខ្សោយ។ សូមកុំមានការច្រឡំថា យើងត្រូវតែ ឬគួរតែដាក់ឈ្មោះយើង នៅលើយានយន្តយើងដូចគេអ្នកមាននោះទេ។ វាជាប្រព័ន្ធសម្រាប់មនុស្សមួយក្រុមតូចប៉ុណ្ណោះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីការបកស្រាយនេះលោក ច័ន្ទ សុផល ក៏បានលើកយកផលវិបាកចម្បង ដែលជំរុញសម្ភារៈនិយម ឬជំនឿនិយមដែរ។ លោក បានបន្ថែមថា៖«នៅក្នុងសង្គម គួរមានការជំរុញឱ្យមានការឱ្យតម្លៃលើសីលធម៌ និងសិទ្ធិស្មើគ្នា ជាជាងការបែងចែកទៅតាមទ្រព្យសម្បត្តិ។ គួរមានការពឹងពាក់លើសមត្ថភាពខ្លួនឯង ជាជាងការពឹងផ្អែកលើអបិយជំនឿ ឬព្រេងវាសនា។ ពិតមែនហើយ មិនគួរមានការបិទសិទ្ធិសេរីភាពជំនឿ សាសនា និងឋានៈសង្គមទេ។ ក៏ប៉ុន្តែ មិនគួរមានប្រព័ន្ធជំរុញជាចំហទៅលើអបិយជំនឿ និងការបែងចែកសង្គមតាមសម្ភារៈទេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធផ្លាកលេខពិសេសនេះ ក៏ជះផលវិបាកបន្ទាប់បន្សំផ្សេងទៀត ដូចជា អ្នកចេះតែអក្សរខ្មែរនឹងមានការលំបាកចាំអត្តសញ្ញាណយានយន្តដែលបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារវាមានឈ្មោះជាអក្សរឡាតាំងទាំងអស់ ហើយឈ្មោះខ្លះ អាចស្រដៀងគ្នា (ដូចជា Huoth, Houth, Hourt, Hout, Huot) ដែលអាចធ្វើឱ្យច្រឡំ ក្នុងករណីយានយន្តបើករត់ពីកន្លែងបង្កហេតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អាចដែរទេថា នៅពេលឃើញសារព័ត៌មានផ្សាយឈ្មោះនៅជាប់យានយន្តដែលមានគ្រោះថ្នាក់ ឧទាហរណ៍ Samnang តើអាចនាំឱ្យមានមនុស្សច្រើនបារម្ភពីឈ្មោះសំណាងដែលគេស្គាល់ និងប្រើប្រាស់យានយន្តស្រដៀងគ្នា?និយាយរួម ខ្ញុំមិនគាំទ្រប្រព័ន្ធរដ្ឋដែលលើកតំកើងសម្ភារៈនិយម ជំនឿនិយម និងអញនិយមទេ»។ នេះជាការបញ្ជាក់របស់លោក ច័ន្ទ សុផល ដែលបានបន្ថែមថា សង្គមខ្មែរ ត្រូវការបង្រួបបង្រួម ជាជាងការបែងចែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ម្ចាស់យានយន្ត អាចជ្រើសរើសផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយអាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះជាដើម។ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។បើតាម​ក្រសួង​ដដែល នៅពេល​ផ្ទេរកម្មសិទ្ធិ​រថយន្ត ម្ចាស់​យានយន្ត​ក៏​អាច​រក្សា​លេខ​ចុះបញ្ជី​ពិសេស​នេះ​ទុក សម្រាប់​ប្រើ​ជាមួយ​រថយន្ត​ថ្មី​ផងដែរ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ខ្មែរណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • កូនក្រមុំភ្លោះ ដល់គូរព្រេង រៀបការក្នុងថ្ងៃតែមួយ បងយកបង ប្អូនយកប្អូន ផ្តើមចេញពី…..
  • គ្រូជោគជ័យ ស្តីពីច្បាប់ស្រូបទាញចក្រវាឡ ត្រូវកូនតុងទីនចោទថា បោ.ក.លុយរាប់លានដុល្លារ
  • ម្ចាស់ដី ចេញបំភ្លឺហើយ ករណីម្ចាស់បុរី ម៉ន ដានី ចាយលុយជាង ១២លានដុល្លារ អត់បានប្លង់ គឺមកពី…..(មានវិដេអូ)
  • ផ្ទុះការរិះគន់ មន្ត្រីជំនាញ ចា​ប់​រថយន្តកែច្នៃបំពង់ស៊ីមុាំង ប្រើត្រចៀកស្តាប់ គ្មានឧបករណ៍បច្ចេកទេសត្រឹមត្រូវ
  • សូមប្រយ័ត្ន តារាសម្តែង សាយ សៀរ៉ា កើតជំងឺម្យ៉ាង វៀចមុខ វៀចមាត់ រហូតទៅដល់ពេទ្យថៃហើយ..(មានវិដេអូ)
  • ខ្លាំងមែន ភូមិឃុំសុវត្ថិភាពនៅឯណា? ចោរហ៊ានចូលគាស់ ដល់សាលាឃុំ យកសម្ភារៈអស់រលីង
  • ខាត់ សុឃឺម ថាឲ្យឯម រៀម ច្នៃម៉ូដគឺដកស្រង់ពី រចនាបថ ខោទឹកនោម ឯគង់ សុជាតិ សួរចំៗថា….(មាន​វិដេអូ)
  • ករណី ចា..ប់..ពលរដ្ឋដាក់.គុ..ក..ច្រឡំ ដោយសារអ្នកសរសេររបាយការណ៍ខុស ត្រូវអគ្គាធិការដ្ឋានបំភ្លឺថា….
  • បណ្ឌិតច្នៃម៉ូដ ឯម រៀម វា..យ.ប..ក.ទៅអ្នករិះគន់ ថាជាមនុស្សមិនយល់ដឹង ព្រោះវាជាឈុតខ្មែរបុរាណទេ
  • បែ.ក.ធ្លា.យ មន្ត្រីសង្ឃ ប្រ.កែ.ក.គ្នា. រឿង​ចា.ក់.ឆ្នោ.ត.កន្ទុយលេខ ជំ.ពា.ក់​គេមិនព្រមសង (មានវិដេអូ)

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • April 2023 (1)
  • March 2023 (32)
  • February 2023 (1)
  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme