Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ក្រសួងធនធានទឹក បញ្ជាក់ថាខេត្តខ្លះខ្វះទឹក គឺមកពីពលរដ្ឋ ធ្វើស្រែប្រាំងលើសការកំណត់

Posted on January 9, 2020

អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ បញ្ជាក់​ថា ​ស្ថានភាព​ទឹក​ក្នុង​ប្រទេស​មាន​បញ្ហា​ប្រឈម​ដោយ​កន្លែង ​ដោយសារ​កសិករ​ធ្វើស្រែ​ប្រាំង​លើស​ការកំណត់​ ទោះជាយ៉ាងណា ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​អាច​គ្រប់គ្រង​បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ លោក​ ចាន់​ យុត្ថា​ មានប្រសាសន៍​ប្រាប់​ VOD​ ថា​ស្ថានភាព​ទឹក​នៅ​កម្ពុជា​នា​ដើមរដូវ​ប្រាំង​នេះ​ មាន​បញ្ហា​ប្រឈម​នៅ​តាម​ខេត្ត​មួយចំនួន​ ដោយសារ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​លើស​ការកំណត់​របស់​រដ្ឋបាល​ខេត្ត​ខ្លួន​ តែ​ទោះជាយ៉ាងណា​ ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ​នៅតែ​អាច​គ្រប់គ្រង​បាន​។

លោក​ ចាន់​ យុត្ថា​៖ «ស្ថានភាព​ចំ​ពោះ​យើង​ៗអត់មាន​អី​បារម្ភ​ខ្លាំង​ដូច​ប្រទេសជិតខាង​យើង​ទេ​! ព្រោះ​បណ្ដា​អាងទឹក​របស់​យើង​គឺ​នៅតែ​រក្សា​បាន​។ ថ្វីត្បិត​ថា​ មួយចំនួន​ យើង​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ការងារ​បង្កបង្កើន​ស្រូវប្រាំង​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក​ ចាន់​ យុត្ថា​ ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​មាន​ដូចជា​បន្ទាយមានជ័យ​ កំពង់ធំ​ ព្រៃវែង​ ស្វាយរៀង​ បាត់ដំបង​ តាកែវ​ និង​កំពត​ ជាដើម​។

ក្នុង​ហ្វេ​សប៊ុករបស់ក្រ​សួង​ធនធានទឹក​កាលពី​ម្សិលមិញ​ ឱ្យ​ដឹង​ថា​ ក្រសួង​ចាប់ផ្ដើម​បូមទឹក​ចេញពី​ស្ទឹង​សិរី​សោភ័ណ្ឌ ទម្លាក់​ចូល​ប្រឡាយ​មេ​ ឱ្យ​ហូរ​ទៅ​ក្នុង​ស្ទឹង​មង្គលបុរី​ បន្ទាប់ពី​ឃើញថា ​ស្ទឹង​មង្គលបុរី​អាច​ធានា​ការប្រើ​ប្រាស់​បានតែ៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

ទាក់ទង​នឹង​ការ​ខ្វះខាត​ទឹក​នេះ ​លោក​ ចាន់​ យុត្ថា​ បាន​បញ្ជាក់​ថា ​ក្នុង​រដូវប្រាំង​ខាងមុខ​ កម្ពុជា​អាច​ប្រើប្រាស់​ទឹកបាន​សម្រាប់​តែ​បម្រើ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា​៖ «ធ្វើ​យ៉ាងណា​ ចូលរួម​ថែរក្សា​ប្រភព​ទឹកដែល​មានស្រាប់​ ចៀសវាង​ការ​បូម​បាច​ពង្រីក​នាំ​ឱ្យ​យើង​មានការ​ខ្វះខាត​ធ្ងន់ធ្ងរ​ បញ្ហា​ទី២ គឺ​ស្រូវប្រាំង​ សូម​ធ្វើ​តែម្ដង​ដូច​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​ អាហ្នឹង​បើ​មានការ​ប្រឈម​ក៏​តិចតួច​ដែរ​។ តែ​នេះ​ចាត់ទុកថា ​ធ្វើ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​ យើង​ឃើញ​ហើយ​ប្រទេសជិតខាង​យើង​កុំថាឡើយ​ការងារ​ដាំដុះ​ សូម្បីតែ​ការ​ងូតទឹក​ហ្នឹង​ក៏​ប្រមុខ​រដ្ឋាភិបាល​គេ​ក៏​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កាត់បន្ថយ​នូវ​ការ​ងូតទឹក​ដែរ​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ធនធានទឹក​ កាលពី​ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២០​ ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី១៤​ ខែមករា​ មាន​សីតុណ្ហភាព​ចន្លោះ​ពី២០​ ដល់៣៤អង្សា​រ ដោយ​អាច​មាន​ភ្លៀង​តិចតួច​ប៉ុណ្ណោះ​។

ទាក់ទង​នឹង​ការ​ខ្វះ​ទឹក​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ បាន​ប្រកាស​ថា ​កម្ពុជា​នឹង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ចាប់ពី​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩​ តទៅ​ ដោយ​លោក​សុំទោស​ពលរដ្ឋ​ជាមុន​លើ​ការប្រើ​ប្រាស់​ទឹក​ និង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ ដោយ​ថា​ ស្ថានភាព​ទឹក​អាច​នឹង​មិន​អាច​ផ្ដល់​គ្រប់គ្រាន់​ក្នុង​ការ​បង្វិល​តួប៊ីន​វារីអគ្គិសនី​បាន​គ្រប់គ្រាន់​នោះ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​ប្រតិបត្តិ​ការ​ និង​ថែទាំ​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង​ លោក​ ម៉ា​ មករា​ បាន​ប្រាប់​ VOD​ ថា​ នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ​ស្ថានភាព​ទឹកហូរ​ចូល​អាង​សេសាន​ក្រោម២ មាន​ប្រមាណ​ ៤១៩ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​ប៉ុណ្ណោះ ដែល​លោក​ថា ​ជា​កម្រិត​មួយ​តិចតួច​។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​ ទំនប់​សេសាន​ក្រោម២​ ដែល​មាន​សមត្ថភាព​ផ្ដល់​ថាមពល៤០០មេ​ហ្គា​វ៉ាត់​ អាច​ផ្ដល់​ថាមពល​បាន​ប្រមាណ៩០មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ម៉ា​ មករា​៖ «ពី​បច្ចុប្បន្ន​នេះ​រហូតដល់​ខែប្រាំង​ ថ្ងៃមុខ​ទៀត​គឺ​យើង​អាច​ផលិត​ថាមពល​បាន​អស់​ធំ​ហើយ១០០មេ​ហ្គា​វ៉ាត់​នោះ​។ អាស្រ័យ​ទៅលើ​លំហូរ​ទឹក​មក​ពី​ខាងលើ​ ព្រោះ​វា​ទាក់ទង​នឹង​លំហូរ​ទឹក​មក​ដែរ​ទេ​ បើសិនជា​លំហូរ​ទឹក​មក​បាន​ច្រើន​ យើង​នឹងអាច​ផលិត​ថាមពល​បាន​ច្រើន​ដូចគ្នា​។ […] យើង​បាន​ផលិត​ពិបាក​ដែរ​ ព្រោះ​ដោយសារ​លំហូរ​ទឹក​មក​បាន​តិច​ អ៊ីចឹង​យើង​ចង់​ផលិត​ថាមពល​ឱ្យ​បាន​ច្រើន​ដូចគ្នា​ ក៏ប៉ុន្ដែ​លំហូរ​ទឹក​មក​វា​តិច ​ធ្វើ​ឱ្យ​យើង​ធ្វើ​មិនបាន​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​ផ្នែក​ធនធាន​ទន្លេ​ និង​បរិស្ថាន​ លោក​ ហែម​ ឧត្តម​ បានឱ្យ​ VOD​ ដឹង​ថា​ បញ្ហា​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​នេះ​ គឺ​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​ ការ​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ភាពរាំងស្ងួត​មិនទាន់ពេល​របស់​កម្ពុជា​ ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ និង​ដៃទន្លេ​មេគង្គ​ផ្នែក​ខាងលើ​ និង​កង្វះ​តម្លាភាព​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​ ដោយ​មិនបាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំរុញ​ដល់​រដ្ឋាភិបាល​ ងាក​ទៅ​រក​ប្រភព​ថាមពល​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ និង​ត្រូវ​មានការ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​លើ​បញ្ហា​នេះ​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​រក​ដំណោះស្រាយ​ និង​បញ្ចៀស​នូវ​បញ្ហា​។

លោក​សរសេរ​ថា​៖ «លើកកម្ពស់​ការយល់​ដឹង​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​អនុវត្ត​ប្រសិទ្ធភាព​ថាមពល​ (energy​ efficiency​) និង​វិស​ហម​ជ្ឈ​ការ​ថាមពល​ (De​-centralized​ energy​) ដែល​អាច​ឱ្យ​សហគមន៍​ដាច់ស្រយាល​អាច​ចូលរួម​ផលិត​ថាមពល​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ដោយខ្លួនឯង​មុន​នឹង​ខ្សែ​បណ្ដា​ញអគ្គិសនី​ជាតិ​អាច​ទៅដល់​។ ពង្រីក​លំហ​នៃ​ការពិភាក្សា​ឱ្យ​បាន​ទូលំទូលាយ​ ដែល​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗអាច​ចូលរួម​បាន​ពេញលេញ​ ជាពិសេស​ ប្រជាពលរដ្ឋ​មូលដ្ឋាន​ អ្នកការពារ​បរិស្ថាន​ សង្គម​ស៊ីវិល​ ស្ថាប័ន​សិក្សាធិការ​ (academic​) ជាតិ​ និង​អន្តរជាតិ​។ល។»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​ឆ្នាំទី២ហើយ​ ដែល​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ និង​អគ្គិសនី​ក្នុង​ប្រទេស​ បន្ទាប់ពី​បញ្ហា​នេះ​បាន​កើតឡើង​ម្ដង​រួចហើយ​កាលពី​ឆ្នាំ២០១៩កន្លងទៅ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ និង​ការរស់នៅ​របស់​ប្រជាជន​ជាច្រើន​លាន​នាក់​។ អ្នកធ្វើការ​ពាក់ព័ន្ធ​ជំរុញ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​វិធានការ​ជាក់លាក់​ និង​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ឆាប់​ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme