ផ្ទះលក់គ្រឿងសំអាង ម៉ាក N&K ២ទីតាំង ដែលនាងខ្ញុង តារាកំប្លែងដ៏ល្បីឡាយលក់រាល់ថ្ងៃ ត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃបានចុះឆែកឆេរ សង្ស័យ ក្លែងក្លាយនិងអត់ច្បាប់ ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីព្រឹកម៉ោង៩ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ រហូតដល់វេលារសៀលនៅផ្ទះលេខ៤៨Z តាមផ្លូវ លេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ទីតាំងទី២នៅផ្ទះលេខ៥០Zផ្លូវ១៣៤ សង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក ដែលមានម្ចាស់ឈ្មោះយ៉ាង ផាន់ណា ភេទប្រុស ស្នាក់នៅទីតាំងខាងលើ ។
ប្រតិបត្តិការណ៍នេះដឹកនាំដោយ លោក ចែ សុង ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានព្រមទាំងប៉ូលិសមូលដ្ឋានផងដែរ ។បើ តាមនគរបាលឱ្យថា យើងមានការសង្ស័យ ថា ទីតាំងខាងលើ លួចលាក់ក្លែងបន្លំលក់ផលិតផលគ្រឿងសំអាងក្លែងក្លាយនិងអត់ច្បាប់ ហើយសមត្ថកិច្ច ក៏បានសុំគោលការណ៍ពីព្រះរាជ្ញាចុះឆែកឆេរ តែម្តង ។
ជាលទ្ធផលសមត្ថកិច្ច បានរកឃើញ ផលិផលគ្រឿងសំអាងម៉ាកN &K ជាច្រើនមុខ ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ច ក៏បានធ្វើការដកហូត ផលលិតផល មួយចំនួន ធំទៅធ្វើការត្រួតពិនិត្យនៅក្រសួងមហាផ្ទៃ និងណែនាំ អោយម្ចាស់ទីតាំងទៅទីស្នាក់ការដើម្បីសាកសួរ ផងដែរ ។ពាក់ព័ន្ធករណីខាងលើ យើងមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំខាងលើបានទេ ដោយសារម្ចាស់ទីតាំងមិនសហការជាមួយអ្នកសារព័ត៌មាន ៕
អត្ថបទ៖ កម្ពុជាថ្មី