ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ចំពោះកម្មវិធីឡើងគេហដ្ឋានថ្មី របស់អភិបាលខេត្តកំពង់ឆ្នាំង ដែលយកក្រដាស់ប្រាក់មានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាចនៅលើកាំជណ្តើរឡើង។
យោងទៅតាមទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា រិទ្ធិសែន ព័ត៌មាន បានសរសេររៀបរាប់ថា ៖ ក្នុងនាមខ្ញុំជាកូនខ្មែរទទួលយកមិនបានទេ-ពិធីឡើងគេហដ្ឋានរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី 9 ខែមករាឆ្នាំ 2020 នេះ បានរៀបចំពិធីចម្លែកមួយគឺយកក្រដាសប្រាក់រៀលដែលមានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មកដាក់ពង្រាយតាមកាំជណ្ដើរ ត្រីបានសាច់ញាតិ ថតបង្ហោះជាសាធារណៈ។ប្រហែលជាគ្រូចិនសែនោះ មិ ថា ឡើងគេហដ្ឋានរួចត្រូវឡើងតំណែងធំហើយមើលទៅទើបគេធ្វើពិធីពង្រាយប្រាក់រៀលលើកាំជណ្ដើរផ្ទះថ្មីរបស់អភិបាលខេត្ត កំពង់ឆ្នាំងបែបនេះ។