សមត្ថកិច្ចចម្រុះខេត្តកំពង់ធំប ង្ក្រា បទីតាំងលួ ចលា ក់ជួ ញដូរ និងលក់សត្វព្រៃ មួយកន្លែងនិងរឹប អូសបានជិត១ពាន់ក្បាល។
ការបង្ក្រា បនេះធ្វើឡើងដោយព្រះរាជអាជ្ញារង ខេត្តកំពង់ធំលោក សាយ វាសនា នឹងមានការចូលរួម មន្រ្តីរាជរដ្ឋបាលព្រៃឈើ អាវុធហត្ថខេត្ត មន្រ្តីប៉ុស្តិ៍រដ្ឋបាល អាជ្ញាមូលដ្ឋាន ដែលធ្វើនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅមិញនេះ។
តាមការអះអាងរបស់ សមត្ថកិច្ចដែលបានចុះប ង្រ្កា បសត្វព្រៃ បានបញ្ជាក់ថា មុនឈានដល់ការបង្រ្កាប គឺបានបើកការស៊ើបអង្កេតមកជាយូរមកហើយ លុះមុនថ្ងៃប ង្រ្កា បសមត្ថកិច្ចបានហ៊ុព័ទ្ធទីតាំងផ្ទះនេះ មុនមួយថ្ងៃ ដោយខ្លាចមានការដឹកជញ្ជូនសត្វព្រៃចេញទៅវៀតណាម ក៏បានឯកភាពចុះឆែកឆេរក៏ប្រទះឃើញមាន សត្វព្រៃជាច្រើន។
មហាជនរិះគន់ថា ទីតាំងនេះបានប្រកបមុខរបរនេះជាយូឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ា នប ង្រ្កា បនោះទេ ទើបតែពេលនេះ អស់ល័ក្ខ័ ត្រូវបាន អង្គការវ៉ាយអេត អញ្ជើញសមត្ថកិច្ចមូលដ្ឋាន ឲ្យចួលរួមជាសាក្សីនៃការប ង្រ្កា បសត្វព្រៃនេះ
ទីតាំងស្តុបនិងជួ ញ ដូ រស ត្ វព្រៃ ដែលមានម្ចាស់ផ្ទះឈ្មោះ ចេង ថែន ភេទប្រុស អាយុ៣៤ ឆ្នាំ។
សត្វព្រៃដែលត្រូវរឹប អូ សប្រវឹក៤៦៦ក្បាល សត្វស្វា៥៥ក្បាល ពស់ចាន់ល្មម២ក្បាល សំពោជក្រអូប៣ក្បាល សត្វទាំងនេះត្រូវបានដឹកយកទៅភ្នំពេញ ដើម្បីជួ យ ស ង្រ្គោះ ឲ្យរស់នៅបែ បធម្មជាតិ។
អត្ថបទ៖ សៀមរាបប៉ុស្តិ៍