បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃា ត់ខ្លួនភ្លាមៗ បន្ទាប់ពីមានគំ នុំ ខឹ ងប្រពន្ធមិន អោយលុយ៥ពាន់រៀលជាច្រើនថ្ងៃមកហើយ ក៏ច ង កំ ហឹង ខឹ ងគោ វា យរទេះ ដាច់ចិត្តដុ តផ្ទះខ្លួនឯងឆេះម៉ ត់ស ល់ តែផេះ។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ បុរសជាប្ដីដែលឃា ត់ខ្លួនមានឈ្មោះឡេង ចិត្ត អាយុ៤១ឆ្នាំមុខរបរកសិករនៅភូមិឃុំខាងលើ។ចំណែកផ្ទះដែលរ ងការឆា បឆេះមា នទំហំ៥ម៉ែត្រគុ ណនឹង៦ម៉ែត្រ ស ង់អំពីឈើ បក់សង្ក័សី ជញ្ជាំងស្លឹក។ ចំណែកសំភារះនិងទ្រព្យសម្បត្តិដែលខូចខាតរួមមា នស្រូវចំនួន៥០តៅ អង្ករចំនួន៩តៅទូរទស្សន៏មួយគ្រឿង និងសំលៀកបំពាក់ប្រើប្រាស់មួយចំនួនធំ។
តាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា៖ មូលហេតុដែលធ្វើអោយប្ដីដុ តផ្ទះខ្លួនឯងដោយសារតែនៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ បានមកសុំលុយគាត់ចំនួន៥ពាន់រៀលប៉ុន្តែគាត់មិនអោយក៏មានរឿងរកាំរកូសនិយាយចេះតែមានជម្លោះរហូត ដល់យប់ថ្ងៃទី៨ ខែមករា ក៏ចងជាកំ ហឹង ដុ តផ្ទះតែម្ដង។បច្ចុប្បន្ន ជ ន សង្ស យ័ ជាប្ដីត្រូវបានសមត្ថកិច្ចឃា ត់ខ្លួននៅប៉ុស្ត៍រដ្ឋបាល ឃុំម្រាមកសាងសំណុំរឿងចាត់ការតាមច្បាប់៕
អត្ថបទ៖ nkdnews