គួរឲ្យអាសូរណាស់មានលោកយាយម្នាក់ឈ្មោះហ្សៃ ណប អាយុ៨០ឆ្នាំ រស់នៅភូមិមាកប្រាំង ឃុំកំពង់ត្រាច ស្រុកទឹកឈូ ខេត្តកំពត ដែលសព្វថ្ងៃនេះលោកយាយរស់នៅម្នាក់ឯងគ្មានកូនចៅទំនុកបម្រុង មើលថែ ហើយរឹតតែខ្លោចចិត្តទៀតនោះលោកយាយកំពុងតែមានជំងឺប្រចាំកាយទៀតផង ថែមទាំងគ្មានអ្វីបរិភោគទៀតផង ដែលមើលទៅតាមស្ថានភាពពិតជាគួរឲ្យអាណិតលោយាយណាស់។
ដោយមានប្រភពយោងតាមគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំបានរ៉ាហ្វីនដែលជាយុវជនឥស្លាម បានបង្ហោះរូបលោកយាយប៉ុន្មានសន្លឹកដោយភ្ជាប់ជាមួយសំណេរថា “លោកយាយជរា80ឆ្នាំមានជំងឺហេីយអតមានបាយហូបៗស្បង សូមជួយសែរមួយផង
សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភលោកយាយហ្សៃ ណប អាយុ80គ្មានកូនគ្មានចៅមានតែម្នាក់ឯងដេកឈឺគ្មានអីហូបៗស្បោងអាណិតគាត់ណាស់
សូមបងប្អូនជួយគាត់ផងដេីម្បីអោយគាត់បានព្យាបាលផងហេីយសូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយសែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផងមនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាស្នារបស់យេីងថាថ្ងៃមុនទៅជាយ៉ាងណាទេចឹងហេីយយេីងត្រូវតែរួមគ្នាសាកអំពេីល្អអោយបានច្រេីនហេីយគាត់រស់នៅភូមិ មាកប្រាំង ឃុំកំពង់ត្រាច ស្រុកទឹកឈូ ខេត្តកំពត បេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាកទំនង់មក081641318 យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន។
អាស្រ័យហេតុនេះហើយប្រសិនជាមានសប្បរសជនបងប្អូនណាមានបំណងចង់ជួយបរិច្ចាគជាគ្រឿងឧបភោគ ថវិការ បងប្អូនអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ និងគណនីហ្វេសប៊ុកខាងលើ ៕
អត្ថបទ៖ KBN