ស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានគេគំ រា មគំ ហែ ងដា ក់គុ កបន្ទាប់ពីជួ យ ស ង្គ្រោះកូនៗ ពីរនាក់របស់នាងចេញពីអគ្គិភ័ យ ឆេះ ផ្ទះមួយដោយទុកឱ្យរូបថតរបស់មេដឹកនាំកូរ៉េខាងជើងត្រូវភ្លើ ង ឆេះ។
ស្ត្រីជាម្ដាយរូបនេះត្រូវបានក្រសួងសន្តិសុខរដ្ឋរបស់កូរ៉េខាងជើងស៊ើបអង្កេត បន្ទាប់ពីមានអ គ្គិភ័ យមួយបានឆា បឆេះនៅក្នុងផ្ទះមួយដែលចែកចេញជាពីរគ្រួសារនៅតំបន់ Onsong ខេត្ត North Hamgyong ជិតព្រំដែនចិន។ ឪពុកម្តាយទាំងសងខាងបានចេញទៅក្រៅនៅពេលភ្លើ ងបាន ឆា ប ឆេះ ប៉ុន្តែបានរ ត់ត្រឡប់មកជួយក្រុមគ្រួសារវិញបន្ទាប់ពីបានឃើញផ្សែងហុ យចេញមកខាងក្រៅ។
កំឡុងភ្លើ ងឆេះនេះ រូប ថតមួយចំនួនត្រូវបានបំផ្លា ញចោល។ កូរ៉េខាងជើងទាម ទារឱ្យផ្ទះនីមួយៗត្រូវដាក់តាំងរូបភាពរបស់អតីតមេដឹកនាំរបស់ខ្លួនគឺ គី ម អ៊ីលស៊ុង និងគី មជុងអ៊ីល និងតែងចាត់មនុស្សឲ្យទៅពិនិត្យមើលដើម្បីប្រាកដថាពលរដ្ឋបានដាក់តាំងពិតប្រាកដមែន។
យោងទៅតាមច្បាប់របស់ Hermit Kingdom គ្រប់ផ្ទះរូបភាពទាំងអស់នៃគ្រួសារគីមត្រូវតែទទួលបានការគោរពដូចនៅពេលដែលពួកគេមានជីវិតដែរ មានន័យថាការខកខានមិនបានមើលថែរូបគំនូរឱ្យបានត្រឹមត្រូវគឺជា បទ ឧ ក្រិដ្ឋធ្ង ន់ ធ្ងរ។ ប្រសិនបើត្រូវបានរកឃើញថាមានកំហុ សម្តាយត្រូវប្រឈមនឹងការជា ប់ពន្ធ នា គាររយៈពេល យូរជាមួយការធ្វើព លក ម្មធ្ង ន់ ធ្ងរ។
យោងតាមប្រភពកាសែត Daily NK ជាលទ្ធផលនៃការស៊ើបអង្កេត នាងមិនអាច ទៅរក កូន ៗ របស់នាងនៅមន្ទីរ ពេទ្យ ហើយក៏មិ នមានថ្នាំអ ង់ទីប៊ីយោទិចសម្រាប់ការរលាកដែរ។អ្នកជិតខាងនិយាយថា ពួកគេមានចិត្តចង់ជួយណាស់ប៉ុន្តែក៏បានសម្រេចចិត្តនៅឆ្ងាយវិញដោយខ្លា ចថានាងនឹងត្រូវបានចោ ទប្រកាន់ពីប ទ ឧក្រិដ្ឋនយោបាយ។
តាមប្រភពមួយទៀតបាននិយាយថា ម្តាយម្នាក់នេះនឹងអាចត្រលប់មកមើលថែកូនៗរបស់នាងដូចធម្មតាវិញបន្ទាប់ពីរដ្ឋាភិបាលបញ្ចប់ការស៊ើបអង្កេតនេះ៕
អត្ថបទ៖ កម្ព ុជាថ្មី