យោងតាមគណនីហ្វេសប៊ុក ស្ថាបត្យកម្ម-Architecture បានបង្ហោះរូបភាពចំនួន៤សន្លឹក កាលពី៤ម៉ោងមុន ដោយភ្ជាប់ជាមួយសំណេរថា « តាំងពីកើតពោះម៉ែរហូតមកដល់សព្វថ្ងៃនេះ ពីបីជំនាន់ហើយ មិនដែលឃើញប្រទេសណាធ្វើផ្លូវថ្នល់បានល្អដូចប្រទេសកម្ពុជា នោះទេ ពិតជាមានបទពិសោធន៍ខ្ពស់មែន ចាក់កៅស៊ូថ្នល់សម័យនេះគេលែងប្រើថ្មហើយ គ្រាន់តែឈូសឆាយថ្នល់ឲ្យស្មើទៅរួចហើយយកកៅស៊ូប៉ាតពីលើរួចជាការស្រេច អត់ចាំបាច់ប្រើពេលយូរហាហា»។
ជុំវិញនឹងរូបភាពនៃការធ្វើផ្លូវខាងលើនេះ ម្ចាស់គណនីខាងលើ មិនបានបញ្ជាក់ថា គេកំពុងធ្វើផ្លូវនៅទីកន្លែងណាឲ្យបានពិតប្រាកដឡើយ និងនៅពេលណាទេ តែយ៉ាងណា «KBN» យើងមិនហ៊ានសន្និដ្ឋានបែបណាឡើយ ក៏មិនដឹងថា រូបភាពខាងលើនេះ ជាការពិតដែរ ឬគ្រាន់តែជារូបភាពកាត់តរបស់ជនខិលខូច ដើម្បីធ្វើការរិះគន់វាយប្រហារមន្ត្រីពាក់ព័ន្ធទេ ព្រោះមិនអាចរកប្រភពផ្សេងទៀត មកបញ្ជាក់ថែម៕
អត្ថបទ៖ kbn