Skip to content

Menu
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសង្គម
  • ព័ត៌មានកីឡា
  • ព័ត៌មានសិល្បៈ
Menu

ត្រឹមរយៈពេល៩ខែ ផ្សារទំនើបAeonរបស់ជប៉ុន ខាតឡុងចុងអស់ប្រាក់ជិត៦០លានដុល្លារ

Posted on January 12, 2020

ផ្សារទំនើប​ Aeon ​Mall ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ផ្លាស់​ប្តូរ​ប្រធាន​របស់​ខ្លួន ​ក្រោយ​ពី​របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ ​២០១៩ ​បាន​ខាត​បង់​ប្រាក់​អស់​៥៨​លាន​ដុល្លារ​។ ​ក្រុម​ហ៊ុន​ផ្សារ​ទំនើប​ Aeon ​Mall ​ដែល​កំពុង​រក​ស៊ីកាក់កប​នៅ​តំបន់​អាស៊ាន ​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង ​ធ្លាប់​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ ​ហើយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ ​នៃ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ក្រុម​ហ៊ុន​ជប៉ុន​មួយ​នេះ ​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុ​ម​ហ៊ុន ​Aeon​ Co. ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​ដែល​កំពុង​បើករក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានិ​​ង​តំបន់​អាស៊ាន ​បាន​ប្រកាស​ពី​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​របស់​ខ្លួន​ បន្ទាប់​ពី​របាយ​ការណ៍​បាន​បង្ហាញ​ថា ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​នៅ​តំបន់អាស៊ានមួយនេះ បាន​ខាត​បង់​ប្រាក់​អស់​៥៨​លាន​ដុល្លារ ​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ ឆ្នាំ​ ២០១៩​។ ​យោង​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​ហ៊ុន ​Aeon​ ហើយ​ត្រូវ​បាន​គេហទំព័រ​អចលន​ទ្រព្យ​អាស៊ី​ចុះ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី ​១១ ​មករា​ ឆ្នាំ ​២០២០ ​បាន​បញ្ជាក់​ថា ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ផ្សារ​ទំនើប​ Aeon​ Malls​ បាន​សម្រេច​តែង​តាំង​ លោក ​Akio​ Yoshida​ ពី​អនុប្រធាន​ទៅ​ជា​ប្រធាន​ផ្សារទំនើប​នេះ​វិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​ជំរាប​ជូនថា​ ក្រុមហ៊ុន​ផ្សារ​ទំនើប ​Aeon​ Malls​ របស់​ជប៉ុន ​កំពុង​បើក​រកស៊ី​នៅ​កម្ពុជា​ចំនួន​ពីរ​កន្លែង​រួច​មក​ហើយ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ហើយ​នៅ​ឆ្នាំ ​២០​២៣​ ខាង​មុខ ​ក្រុម​ហ៊ុន​ផ្សារ​ទំនើប​របស់​ជប៉ុន​មួយ​នេះ ​គ្រោង​នឹង​បើក​សាខា​ទី​៣​របស់​ខ្លួន​ ដែល​ធំ​ជាង​និង​ទំនើប​ជាង​មុន​ លើ​ផ្ទៃដី​ទំហំ ​១៧​៤.០​០០ ​ម៉ែត្រ​ការ៉េ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​យ៉ាង​ណាក្តី ​របាយការណ៍​បាន​បង្ហា​ញថា​ ការ​បើក​ផ្សារ​ទំនើប​ទាំង​ពីរ​កន្លែង​នៅក​ម្ពុជា ​គឺ​ទទួល​បាន​ជោគ​ជ័យ​។ ​ក៏​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​នៃ​ការ​លក់​រាយ​តាម ​Onlin​e​ និង​ផ្សារ​ទំនើប​នានា ​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូលរ​បស់​ក្រុមហ៊ុន​ផ្សារ​ទំនើប ​Aeon ​Mall​ ធ្លាក់​ចុះ ​និង​ខាត​បង់​អស់ ​៥៨​លាន​ដុល្លារ​ បើ​ធៀប​នឹង​ប្រាក់​ចំណេញ ​5,5 ​លាន​​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា ​កាល​ពី​ឆ្នាំ ​២០១៨​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

សូម​បញ្ជាក់​ដែរ​ថា ​ក្រុមហ៊ុន​ផ្សារ​ទំនើប ​Aeon​ Malls​ កំពុង​រកស៊ី​យ៉ាង​កាក់កប​នៅ​ក្នុង​តំបន់​អាស៊ាន ​ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ហើយ​ជា​ផ្នែក​​ដ៏​​សំខាន់ ​មួយ​នៃ​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ក្រុម​ហ៊ុនមួ​យ​នេះ ​ក្នុង​រយៈ​ពេល​មួយ​ទ​សវត្សរ៍​ចុង​ក្រោយ​នេះ​។​ ប្រា​ក់​ចំណូលពី​ប្រតិបត្តិការ​នៅ​អាស៊ាន ​បាន​កើន​ឡើង​ជាង​១៥៥​ភាគរយ ​ក្នុ​ង​ឆ្នាំ ២​០១៩ ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ក្រុមហ៊ុន​របស់​ជប៉ុនមួ​យនេះ​ ​ទើប​តែបា​ន​បើក​សាខាទី​៤​របស់​ខ្លួន ​កាល​ពី​ខែ​វិច្ឆិកា ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ RFI

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ

  • ទើបស្គាល់គ្នា ហ៊ានទៅ​​​​ដល់​បន្ទប់​ជួលខាង.ប្រុ..សៗ ៣នាក់ ពេលទប់មិនឈ្នះ .លូ.ន.ស្រែកហៅឲ្យគេជួយ ​(មានវិដេអូ)
  • ស្តាប់លោកគ្រូCO សារភាព រឿងមកទារលុយ ច្រើនដង មិនបាន ហើយចា…ប់…រំ….លោ…ភ…កូនស្រីជំនួស ព្រោះ….
  • នៅរៀនសោះ ឆាតហ្វេសប៊ុក ខាងស្រីហៅមកលេងផ្ទះ ស្រាប់តែទៅដល់ ខា.ង.ប្រុ.ស ជា.ប់.អ.ន្ទា.ក់
  • ក្រោយផលិតករ ដ៏ល្បីមួយរូប រិះគន់ការប្រឡងរើសបវរកញ្ញា ដូចរើស ស្រី.ខូ.ច ត្រូវម្ចាស់ក្រុមហ៊ុនប្តឹង
  • ផ្អើលដល់ប្រទេសចិន រឿងបាតុភូត ពពកចេញឥន្ធូរប្រាំពីរពណ៌ ហោះកាត់ទីក្រុង Haikou
  • ជឿពេក គ្រូដោះអំពើ ប្រាប់ឲ្យនា.រី.៣នាក់ ចូលប.ន្ទ.ប់.កា.ត់ប្រជ្រុយស៊យចេញ ដោយប្រើដៃ…
  • នា.រី ៣នាក់ ដាច់ចិត្តប្តឹ.ង.បុ.រ.សម្នាក់ ព្រោះតែពេលនៅកន្លែងស្ងាត់ ធ្លាប់ប្រើល្បិច​នេះ…..
  • ប្រទេសមួយទៀតហើយ ប្រកាសបិទកម្មវិធី TikTok របស់ចិន ដោយសារតែធ្វើឲ្យពលរដ្ឋ….
  • រឿងធំហើយ ផ្ទាំងទឹកកកដ៏ធំនៅ​តំបន់ Greenland បានរលាយ ធ្វើឲ្យទឹកសមុទ្រហក់ឡើងខ្ពស់ និងគ្មានវិធីបញ្ឈប់វាបានទេ
  • និយាយស្តាប់គ្នាមិនបាន សង្សារសុំបែ.ក សុខចិត្តធ្វើរឿងនេះ ដើម្បីបញ្ជាក់ចិត្តស្មោះ តែខាងស្រី….

ប្រក្រតីទិន

January 2020
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Dec   Feb »

Archives

  • January 2023 (1)
  • November 2022 (1)
  • August 2022 (120)
  • July 2022 (155)
  • June 2022 (148)
  • May 2022 (81)
  • April 2022 (70)
  • March 2022 (61)
  • February 2022 (13)
  • January 2022 (44)
  • December 2021 (32)
  • November 2021 (24)
  • October 2021 (52)
  • September 2021 (40)
  • August 2021 (23)
  • July 2021 (26)
  • June 2021 (41)
  • May 2021 (45)
  • April 2021 (117)
  • March 2021 (167)
  • February 2021 (224)
  • January 2021 (226)
  • December 2020 (186)
  • November 2020 (143)
  • October 2020 (215)
  • September 2020 (109)
  • April 2020 (153)
  • March 2020 (312)
  • February 2020 (498)
  • January 2020 (452)
  • December 2019 (373)
  • November 2019 (155)
©2023 | Design: Newspaperly WordPress Theme