បទពិសោធន៍ខ្ញុំដែលធ្លាប់នាំប្រពន្ធទៅសំរាលកូន 2នាក់នៅពេទ្យ កាល់ម៉ែត្រសូមចូលរួមបន្តិចបន្តួច ជៀសវាងការបាត់បង់កូនឬប្រពន្ធជាទីស្រលាញ់÷
– បន្ទប់ត្រូវយកបន្ទប់ VIP (ទោះបីជាយើងមិនសូវមានលុយក៏ដោយ យកដើម្បីសំញ៉ែងពេទ្យ)- ប្ដូរលុយខ្មែរក្រដាស់ 20000រៀល និងលុយដូល្លាក្រដាស 10 ដូល្លារទុកក្នុងហោប៉ៅអោយបានច្រើនសន្លឹក- អ្នកបោសជូតចូលមក ម្ដង ហុច 2ម៉ឺន- ពេទ្យណាក៏ដោយចូលមកម្ដងហុច 10$
– អ្នកសែងប្រពន្ធយើងទៅកើត (បើដើរមិនរួច)ម្នាក់ 10$- អ្នកលើកបាយមក ម្ដង 2ម៉ឺនរៀល- និយាយជាមួយពេទ្យ តាមរបៀបយើងទៅអង្វរ សុំអោយពួកគាត់បង្កើតកូនអោយយើង (ទោះជាអោយលុយគាត់ក៏ដោយ ព្រោះបើមានរឿងអ្វីកើតឡើងមិនមែនងា ប់ម៉ែ គាត់ទេ គឺប្រពន្ធនិងកូនយើង)- ភ្លេចបញ្ជាក់ថាមុននឹងបានចូលបន្ទប់ កុំភ្លេចត្រូវដើរទៅតំរង់ជួរបង់លុយនៅការិយាល័យ គណនេយ្យខាងមុខជាមុនសិន
– ហើយជាពិសេស បើមានករណីត្រូវ វះ កា ត់ឬចា ក់ថ្នាំសន្ល ប់ ត្រូវប្រញ៉ាប់ទៅបង់លុយអោយលឿន បើមិនអញ្ចឹងទេ គេមិនវះឬ ចាក់ថ្នាំសន្ល ប់អោយទេ- ចុងក្រោយសំខាន់ជាងគេ ពេលទៅដល់បន្ទប់យើង កន្លែងដែលគេមិនហាមអោយថតវីដេអូ ព្យាយាមទាញទូរសព្ទ័មក Live Facebook ហើយស្រែកប្រាប់ពេទ្យថាមានអ្នកមើល 10ខេ 20ខេ ហើយ ធ្វើអោយពេទ្យគិតថាយើងអ្នកកាសែត ឬអ្នកល្បីតាម Facebook
ដោយសារតែមូលហេតុនេះហើយបានជាខ្ញុំគោរព ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាលណាស់ Profile ខ្ញុំមិនដាក់រូបឪខ្ញុំទេ សុខចិត្តដាក់រូបគាត់ ព្រោះថាបើគាត់ម៉េចម៉ាទៅ ខ្ញុំជាមនុស្សមុនគេដែលដាក់រូបគាត់ កុំអោយចាញ់ពួកដែលចាំតែ RIP៚
អត្ថបទដោយ៖ ចាន់ទី សុធី
រូបភាព៖ Sunneng Neat