នាយចឺម ឬសុខ មេសា ហាក់ស្ទាក់ស្ទើរប្រាប់រឿងមង្គលការជាមួយសង្សារថ្មីស្រីស្អាតសាច់ដូចបណ្ដូលចេកនាងគៀត បេលឡា ហៅហ្វា ហ្វា បើទោះជានៅក្នុងថ្ងៃឡើងផ្ទះវីឡាថ្មីតម្លៃក្បែរ២០ម៉ឺនដុល្លានោះអូនហ្វា បានទៅឈរទទួលភ្ញៀវហើយបង្ហាញកាយវិការដូចប្រពន្ធនាយចឺម ក្ដី។នៅពេលដែលអ្នកកាសែតសួរដល់រឿងរៀបការ នាយបែរជាឆ្លើយថា មិនដឹងទេ ព្រោះមិនដែលបានគិតទៅវិញ។
ប៉ុន្ដែរយ៉ាងណាបានលេចលឺតាមព័ត៌មានថានាយចឺម បានភ្ជាប់ពាក្យនឹងត្រៀមរៀបការជាមួយអូនហ្វា ហ្វា ក្នុងពេលឆាប់ៗខាងមុខនេះហើយតែមិនដឹងថាពេលណា ឆ្នាំណា ខែណាអោយប្រាកដនោះទេ។
នាយចឺម និយាយបែបរដាក់រដុបថា”រឿងអីបង?រៀបការកាលណា ខ្ញុំមិនដឹងទេ។រឿងភ្ជាប់ពាក្យហ្នឹងខ្ញុំអត់ដឹងផង។ពិបាកនិយាយណាស់មនុស្សស្រលាញ់ៗគ្នាពេលខ្លះក៍បែកគ្នាទៅក៍មានដរ អីចឹងខ្ញុំមិនអាចនិយាយបានទេ។ខ្ញុំគ្រាន់តែចង់និយាយថាផ្ទះថ្មីរបស់ខ្ញុំនេះខ្ញុំធ្វើជូនម្ដាយរបស់ខ្ញុំ ហើយខ្ញុំនឹងទិញផ្ទះផ្ទាល់ខ្លួននៅភ្នំពេញមួយទៀត។
តែពេលខ្ញុំមកលេងស្រុកចឹងទៅមានផ្ទះល្អចឹងដែរ។ផ្ទះនេះខ្ញុំធ្វើចំណាយលុយច្រើនដែរគឺលើសពី១០ម៉ឺនដុល្លា។ចំណែកការឡើងផ្ទះថ្ងៃនេះខ្ញុំធ្វើ១៥០តុ ហៅតារាៗយើងមកច្រើនដែរ”។
ចំណែកស្រីស្អាតសាច់សខ្ចីនាងហ្វាហ្វា វិញញញឹមបឹទមាត់មិនជិតឡើយនៅពេលដែលឃើញអនាគតស្វាមីលេងម៉ូដសក់ទង់ដែងហើយត្រូវបានអ្នកស្រុកអ្នកភូមិហៅថតសែលហ្វីរកតែរើខ្លួនមិនចង់រួចនោះ។តែអូនហ្វា ហ្វា ហាក់ផ្អើលៗនៅពេលដែលសួរគម្រោងដឹកដៃនាយចឺម ចូលរោងការនោះដោយនាងហៅនាយចឺម ថា”បងIdol”៕
នាយចឺម នៅក្រៅពិតជាឈ្លើយដូចពាក្យគេថាមែន?
នាយចឺម នៅក្រៅពិតជាឈ្លើយដូចពាក្យគេថាមែន?
Posted by បណ្តាញអ្នកចែកចាយ on Sunday, January 12, 2020