កាលពីប៉ុន្មានម៉ោងមុននេះ មានការចែករំលែកវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនូវនូវករណីបុរសម្នាក់ជាអ្នកតៃកុងបើករថយន្ដក្រឡុកស៊ីម៉ង់ត៍ បានបង្ហាញនូវទង្វើអសីលធម៌មួយចំនួន ខណៈកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងសម្រួលចរាចរណ៍ជូនសិស្សសាលាឆ្លងថ្នល់ចូលសាលារៀន
ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ធ្វើដៃកណ្ដាលបង្ហាញចេញជាសញ្ញា(ក្ដរ) ដែលប៉ូលីសមិនអាចទទួលយកបាន ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវថ្នល់ជាតិលេខ៥ មុខសាលាបឋមសិក្សាពន្លៃ ខេត្តកំពង់ឆ្នាំង។
យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Neang Nak បានបង្ហោះរូបតៃកុងឡានអសីលធម៌ព្រមទាំងភ្ជាបើជាមួយសំណេរមួយចំនួនថា “ខ្ញុំមិននឹកស្មានថាអ្នកបើកបរយានយន្តុប្បករណ៍នេះព្រៃផ្សៃយ៉ាងនេះសោះ ។នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេថែមទាំងរោទ៌ម៉ាសុីនអោយឮហើយចុចសុីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ប្រគល់ក្តអោយទៀតតើគាត់រៀនបើកបរនៅសាលាណា…?ហើយគាត់បើកបរអោយក្រុមហ៊ុនណា…?កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង….!”៕
អត្ថបទ៖ KBN