អភិបាលស្រុកអង្គរបូរីទទួលស្គាល់ថា នៅមានជនជតិវៀតណាមចូលមកធ្វើស្រែនៅលើទឹកដីឃុំគោកធ្លកពិតប្រាកដមែន ហើយអ្វីដែលពិសេសនោះ ដីស្រែដែលដាក់ជួលឲ្យជនជាតិវៀតណាមកំពុងធ្វើនោះ គឺជាដីរបស់មន្ត្រីរាជការខ្លះទៀត នេះបើតាមការឲ្យដឹងពីលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី កាលពីថ្ងៃទី ៧មករា ឆ្នាំ២០២០ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពជួលដីស្រែឲ្យជនជាតិវៀតណាមធ្វើ ទាំងបំពានលើសារាចរណ៍ណែនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលចេញកាលពីឆ្នាំ ២០១៥កន្លងមកថា មិនត្រូវឲ្យមានជនជាតិវៀតណាមចូលមកជួលដីធ្វើស្រែតទៅទៀតនោះទេ ។ ហើយសកម្មភាពបំពានលើសារាចរណ៍ណែនាំរបស់ថ្នាក់ដឹកនាំកំពូលនេះ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តតាកែវថា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលចូលកាន់មុខតំណែងជាអភិបាលខេត្តតាកែវ បានរយៈពេលជិត ២ឆ្នាំមកនេះ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី សូមមិនបញ្ចេញឈ្មោះ បាននិយាយថា នៅក្នុងឃុំគោកធ្លកមានផ្ទៃដីស្រែប្រាំង ជាង ៣ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជាង ៥០% នៅក្បែរព្រំដែន គឺត្រូវបានធ្វើស្រែប្រាំងដោយជនជាតិវៀតណាម ចូលមកធ្វើយ៉ាងសកម្ម និងគ្មានវិធានការលើគោលការណ៍ណែនាំណាមួយ របស់សម្តេចក្រឡាហោម ស ខេង ឡើយ ។
ពលរដ្ឋរូបនោះបាននិយាយទៀតថា ប្រហែលជាមានការត្រូវរូវគ្នាជាប្រព័ន្ធតាំងពីថ្នាក់លើមកហើយ? បានជាអភិបាលខេត្តតាកែវ លោក អ៊ូច ភា មិនមានវិធានការណ៍អ្វីទល់តែសោះ ចំពោះជនជាតិវៀតណាម ដែលចូលមកធ្វើស្រែប្រាំងនៅលើទឹកដីរបស់កម្ពុជា ៕
អត្ថបទ៖ cen