ការបង្ហោះវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពយុវតីជើងខ្លាំងម្នាក់ ក្នុងចំណោមប ក្ខពួកច្រើននាក់ បានស្ ទាក់ផ្លូវ និងអំ ពើហិ ង្សាលើយុវតី២នាក់ ព្រមទាំងប្រើពាក្យអា ស អាភា សមួយចំនួន ធ្វើឲ្យមហា ជនជាច្រើនមានការហួសចិត្ត និងចែករំលែកតៗគ្នាព្រោត ។
ក្រោយពីផ្ទុះកក្រើកពេញផ្ទៃប្រទេសជុំវិញយុវតីជើងខ្លាំងរូបនេះ បានតែប៉ុន្មានម៉ោងក្រោយមក កម្លាំង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមេសាង បានចុះទៅចាប់វា យខ្នោះនាំមកកាន់អធិ ការដ្ឋាននគរបាលស្រុកធ្វើការ អ ប់រំ តែឪពុកម្តាយរបស់យុវតីរូបនេះ បានឡាំប៉ាកើតទុក្ខមិនសុខចិត្ត ដោយគំ រា មប្តឹងបកមកលើសម ត្ថកិច្ចវិញ ទើបសមត្ថកិច្ចស្រុកមេសាង សម្រេ ចបញ្ជូនយុវតីរូបនេះទៅកា ន់ស្នងការដ្ឋានន គរ បាលខេត្តព្រៃវែង ដើម្បីចា ត់កា របន្ត។
លោកខឹម ឈុំ ប្រធានក្រុមប្រឹក្សាស្រុកមេសា បានបញ្ជាក់ប្រាប់ «KBN» នៅព្រឹកនេះ ថា យុវតីឈ្មោះធី ចាន់រី ត្រូវបានសមត្ថកិច្ចស្រុកមេសាង បញ្ជូនទៅកាន់ស្ន ង ការដ្ឋាននគរបាលខេត្តព្រៃវែង ហើយ ក្រោយពីឪពុកម្តាយរបស់យុវតីខាងលើ កើតទុក្ខមិនសុខចិត្តរឿងសម ត្ថកិ ច្ចចា ប់កូនស្រីខ្លួនដា ក់ ខ្នោះ ហើយគំ រា មប្តឹង បកមកលើកម្លាំងសមត្ថកិច្ចវិញ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ មានវីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពយុវតីម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ បានស្ទាក់ផ្លូវយុវតី២នាក់ឲ្យឈប់ម៉ូតូ រួចប្រើអំពើហិង្សាទះកំ ផ្លៀងលើភាគីម្ខាងទៀតផង ព្រមទាំងប្រើពាក្យអា សអា ភា សធ្វើឲ្យមហាជនជាច្រើនមានការហួសចិត្ត និងចែករំលែកតៗគ្នាព្រោត។
ក្រោយពីវីដេអូឃ្លីបនេះ បង្ហោះចែកចាយលើហ្វេសប៊ុក តែប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវនាយកវិទ្យាល័យមេសាង សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកមេសាង បានធ្វើការស្រាវជ្រាវស្គាល់អត្តសញ្ញាណយុវតីជើងខ្លាំងខាងលើ ឈានដល់ការឃា ត់ខ្លួននាំមកសាកសួរ ។
យុវតីជើងខ្លាំង ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានឈ្មោះធី ចាន់រី កើតនៅឆ្នាំ២០០៤ រៀនថ្នាក់ទី១០ វិទ្យាល័យមេសាង មានឪពុកឈ្មោះប៊ុត ធី មុខរបរកសិករ និងម្តាយឈ្មោះលាប ចន រស់នៅភូមិថ្មសរ ឃុំជីផុច ស្រុកមេសាង ។ជុំវិញករណីនេះ មតិខ្លះយល់ថា ចំណាត់ការរបស់សមត្ថកិច្ចនគរបាលស្រុកមេសា ធ្វើហាក់ដូចជាលើបន្តិចហើយ ព្រោះក្មេងស្រីទំនើងខាងលើ គ្រាន់តែទះកំផ្លៀង និងប្រើពាក្យសម្តីអ សុ រោះ មួយចំនួនប៉ុណ្ណោះ តែមិនបានប ង្ករ បួ សស្នា មដល់ភាគីម្ខាងទៀតទេ មិនគួរស មត្ថកិច្ចចាប់នាងជាអនីតិជន និងជាសិស្ស វា យខ្នោះ ថតរូប ធ្វើដូចនាងប្រព្រឹត្តបទល្មើសធ្ង ន់ធ្ង រ ដូច្នោះហើយ បានជាឪពុកម្តាយយុវ តីរន្ធត់ចិត្តក្តុ កក្តួ លអាណិតកូនស្រី ក៏មានប្រ តិកម្មតែម្តង៕
អត្ថបទ៖ kbn
ឱមេសាងខ្ញំុអេីយ ហីក៏ស្រីៗកាចមេស គ្រាន់តែគេមេីលមុខសោះ ចាំបាច់វៃគេ គេមកលេងស្រុករបស់ខ្លួនគេចង់សប្បាយ តែគេមកឯងធ្វេីចរិកចុយម្រាយ ហេីយអួតគេថាអ្នកណាមិនស្គាស់វា OKគាត់ខ្លាំង បេីកាចៗចឹងខ្ញំុមិចហ៊ានទៅលេងស្រុកទៅ??អ្នកមេសាង ជួយស៊ែលឲ្យ គាត់បានឃេីញផងព្រោះគាត់ខ្លាំង #ជួយស៊ែលផង
Posted by ពិភពកំសាន្ដ on Sunday, January 12, 2020