កិច្ចជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយនឹងអ្នកសារព័ត៌មានទូទាំងប្រទេស ប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមករា នៅមជ្ឈមណ្ឌលកោះពេជ្រ។ ជាកិច្ចជំនួបលើកទី៤ ដែលនឹងមានវត្តមានអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ ចូលរួម។
ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង អ្នកកាសែតត្រូវបានគេវាយតម្លៃថានេះគឺជាការផ្តល់តម្លៃ និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះវិស័យសារព័ត៌មាននៅកម្ពុជា។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់កិច្ចជំនួបលើកនេះ ខុសប្លែកពីលើកមុនៗបន្ដិច។ ខុសប្លែកដោយសារ នឹងមានការអញ្ជើញចូលរួម ពីរដ្ឋមន្ដ្រីគ្រប់ក្រសួង និង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីឲ្យបានស្គាល់គ្នារវាងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ជាមួយអ្នកសារព័ត៌មាន៕
អត្ថបទ៖ វាយោ