មន្ត្រីជំនាញ អះអាងថា ជ្រូកដឹកជញ្ជូនទៅវៀតណាមមិនមានផលប៉ះពាល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ ខេត្តតាកែវ មានទស្សនៈផ្ទុយ ដោយសម្តែងក្តីព្រួយ បារ ម្ភយ៉ាងខ្លាំង ពេលឃើញជ្រូកសម្បុរខុសប្លែកពីធម្មតារៀងក្រហមព្រឿងៗ ដឹកជញ្ជូនតាមផ្លូវទឹក តាមរថយន្តមកក្នុងស្រុកវិញរាប់រយ ក្បាល ដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរ ណាត្រួតពិនិត្យនិងប ង្ក្ រាបឡើយ។
ការចល័តសត្វជ្រូករស់ ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាមកំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។
ពលរដ្ឋជាច្រើននាក់ដែលរស់នៅជាប់ផ្លូវប្រឡាយ១ នៃស្រុកបូរីជលសារ បានប្រាប់ CPC NEWS ថា ពួកគាត់បានឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូកប្រមាណ៧០ក្បាលទៅ១០០ក្បាល មានសម្បុរធម្មតាជាសត្វជ្រូកចុះតាមផ្លូវទឹកដាក់ទូកដឹកចេញទៅ ដោយមិនមានការត្រួតពិនិត្យសួរនាំពីអាជ្ញាធរឬមន្ត្រីជំនា ញណាឡើយ ។
ក្រោយពីមានការដឹក សត្វជ្រូក ទៅប្រទេសវៀតណាមនេះ ពួកគាត់ក៏បានឃើញថា មានការនាំសត្វជ្រូកដែលដឹកតាមរថយន្តធំៗឡើងមកវិញ ដោយមានស ម្បុរក្រហ មប្លែក ខុសពីសត្វជ្រូកដែលដឹកទៅវៀតណាម ធ្វើអោយពួកគាត់កាន់តែមានការព្រួយបារម្ភជាខ្លាំង ចំពោះ កត្តាសុខភា ពរបស់អ្នកបរិ ភោគ ពោលគឺអ្នកដទៃមិនបា នឃើញផ្ទាល់ភ្នែកដូចពួក គាត់ទេ ដោយសារតែការបំភាន់ភ្នែកម ហា ជន ហើយលួចដឹកជ្រូក ពីវៀតណាមទ្បើងមកវិញ។
ពលរដ្ឋជាច្រើននាក់ ដែលនៅជិតកន្លែងឈ្មួញ ចល័ តជ្រូកឆ្លងដែរ បានអោយ ដឹងបន្ថែមថា នេះប្រហែល ជាឆ្នាំងបា យនៃការរកស៊ីរបស់ឈ្មួញធំៗហើយមើ លទៅ ព្រោះគេដឹង ថា មានទីតាំងធំៗចំនួន២ គឺនៅថ្មសមួយកន្លែង និង ក្បែរផ្សារល្វេមួយកន្លែង ហើយក៏មានការសហការគ្នាជាមួយមន្ត្រីខិលខូចមួយចំនួនផងដែរ ព្រោះដោយសារមើលឃើញថា នេះជាឱកាសដែល រកប្រាក់ចំណេញបានច្រើន ខណៈដែលតម្រូវការសា ច់សត្វជ្រូកកើនឡើងខ្ពស់ក្នុងឱកាស បុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។
ជុំវិញបញ្ហានេះ លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៣ ខែមករា នេះថា ជ្រូកដែលដឹកទៅលក់នៅវៀតណាមជាជ្រូករបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។លោកបន្តថា តែចំពោះសត្វជ្រូកដែលដឹកឡើងមកស្រុកបូរីជលសារវិញនោះ ជាជ្រូកមិនគ្រប់គីឡូនិងមិនត្រូវប៉ាន់របស់វៀតណាមទើបគេដឹកជញ្ជូនមកវិញ ៕
អត្ថបទ៖ CPC