ជ ន រ ង គ្រោះចំនួន៤នាក់ ត្រូវបានគណៈកម្មការចំពោះកិច្ច នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស កោះ ហៅឲ្យចូល បំភ្លឺអំ ពីរឿងមន្ត្រីប៉េអឹ មខេត្តបន្ទាយ មាន ជ័យធ្វើទា រុណ កម្មលើប្រជាព លរដ្ឋម្នាក់រហូតដល់ស្លា ប់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកង រាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ។ ជ ន រ ង គ្រោះ មា នដូចជាៈ ១.ឈ្មោះ អាន រួន ២.ឈ្មោះ នូវ នឿន ៣.ឈ្មោះ ហ៊ឹម គីរី និង៤.ឈ្មោះ យិប ម៉ក់។
នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស បាន បង្កើតគណៈកម្មការចំ ពោះកិច្ចធ្វើអធិការក រណី មេប៉េ អឹមខេត្តបន្ទាយមានជ័យ និងកូនចៅរ ង ការ ចោ ទប្រ កាន់ធ្វើទា រុ ណ ក ម្មលើប្រជាពលរដ្ឋដែលត វ៉ារឿងដីធ្លីរហូ តដ ល់ ស្លា ប់។ ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បា នបញ្ជាឲ្យស្រាវជ្រាវករ ណីនេះជាបន្ទាន់ និងចាប់អ្នកដែលបានប្រព្រឹត្តយកមកផ្តន្ទាទោស។
ជ ន រ ង គ្រោះបានដាក់ពាក្យប្តឹងលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមាន ជ័យ ជាអ្នកគ្រប់គ្រង ។ លោក ស ប៊ុនសឿង មេបញ្ជាការរ ង កង រា ជ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោក ឆយ រតនា ហៅសឿង ៣៨ ជាមន្ត្រីកងរាជអាវុធហត្ថគ្រប់ គ្រងក្រុមក្មេង ប ន្សាបគ្រឿ ង ញៀ ននៅទីបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមាន ជ័យ និងគូកនពីបទ ហិ ង្សាដោយ ចេ តនា និងអំពើ អមនុស្សធម៌ “ ប្រព្រឹត្តកាលពីថ្ងៃទី២៨-២៩-៣០ ខែធ្នូ ឆ្នាំ២០១៩ នៅជា ប់រប ង សាលាខេត្តបន្ទាយមា នជ័យ និងនៅទីបញ្ជាការក ងរាជអា វុធហត្ថខេត្តបន្ទាយមានជ័យ ។
យោងតាមសេចក្តីសម្រេចចុះថៃទី១៣ ខែមករា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្កើតគ ណៈកម្មការចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ចនូវបាតុភាពដែ លបានកើតឡើងនៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តបន្ទាយមា នជ័យ និងត្រួតពិនិត្យសកម្មភាពការងាររបស់នាយ ទាហានកងរាជអា វុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងកា រប្រតិបត្តិតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ការអនុវត្តច្បាប់លក្ខន្តិកៈ ទូទៅ នៃកងយោធព លខេមរភូមិន្ទ និងបទវិន័យទូទៅ សម្រាប់កង យោធពលខេមរភូមិន្ទ។
សមាសភាពគណៈកម្មការចំ ពោះកិច្ចមានចំនួន ០៥រូប រួមមានៈ ១.លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង ជាប្រធាន។ ២.លលោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រា បបទ ល្មើ ស ជាអនុប្រធាន។ ៣.លោកស៊ឹម ចាន់ណារ៉ា នាយការិយាល័យស្រាវជ្រាវប ទល្មើ សព្រ ហ្ម ទណ្ឌ ជាសមាជិក។ ៤.លោកសៅ ចន្ទគ្រឹស្នា នាយការិយាល័យអធិការកិច្ចស្តីទី ជាសមាជិក។ លោកភុល សមុត ប្រធានអង្គភាពជំនួយនីតិវិធីជាសមាជិក។
ទាក់ទងករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងនាយឧត្តមសេនីយ៍ សៅ សុខា ឲ្យចាត់គណៈកម្មការស្រាវជ្រាវបន្ទាន់លើបញ្ហាថា មានមនុស្សស្លា ប់នៅខេត្តបន្ទាយមានជ័យដោយសារការធ្វើទា រុ ណក ម្ម។
ដោយសម្តេចបានស្កត់ធ្ងន់ថា “ប្រសិនបើយ៉ាងដូច្នោះមែន អ្នកដែលធ្វើឲ្យគេរបួ ស្នាម រហូតដល់ ស្លា ប់ត្រូវតែ ចា ប់យ ក មកផ្តន្ទាទោសឲ្យខានតែបាន ដោយមិនមានការ អត់ អោនទេ ទទួលយកមិនបានទេ។ ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លីមិនត្រូវបានទទួលនូវការឃុំខ្លួនទេ។ ពិតមែនហើយ ខ្ញុំនិយាយត្រឹមតែរឿងបញ្ហាជម្លោះដីធ្លីទេ តែមិនមែននិយាយអំពីបញ្ហាព្រហ្មទណ្ឌទេ អ្នកខ្លះបង្កើត បញ្ហាព្រហ្មទ ណ្ឌ គឺជារឿងមួយ ក៏ប៉ុន្តែបើសិនករណីនោះពិត ព្រោះសៅ សុខា បានបញ្ជាក់ហើយថា អនុវត្ត។ …ត្រូវតែចាប់អ្នកដែលធ្វើទា រុណ ក ម្មគេនេះឲ្យបាន ហើយយកមក ផ្តន្ទាទោស យើងទទួលយកអត់បានទេ ចំណុចអស់ទាំងនេះ ហើយត្រូវមើលៗ តើរឿងនេះវាជារឿងអ្វីពិតប្រាកដ?”។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលនិងពិសាអា ហារសាមគ្គីជា លើកទី៤ ជាមួ យអ្នកសារព័ត៌មានសរុបជាង ៥ពា ន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០៕
អត្ថបទ៖ រស្មីកម្ពុជា