នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ (ចិន្ដា ជូជូ)បានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនូវករណីមួយ ដែលមានកម្លាំងសមត្ថកិច្ចចម្រុះបានចុះរុះផ្ទះ សម្បែងប្រជាពលរដ្ឋ និងថែមទាំងបានចាប់ឃាត់ខ្លួនពួកគាត់ទៀតផង។
ជាក់ស្ដែងដោយយោងតាមប្រភពដដែល បានសរសេររៀបរាប់ប្រាប់ឲ្យដឹងថា តើគាត់ជាអ្នកទោសឧក្រិដ្ឋមែនទេ? ពលរដ្ឋប្រាប់ឲ្យដឹងថានៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចចម្រុះស្រុកព្រៃនប់ បានចុះទៅរុះរើផ្ទះសម្បែងពួកគាត់និងបានចាប់ប្រជាជនចងដូចអ្នកទោស នៅភូមិភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ? ៕
អត្ថបទ៖ KBN