រឿងអាស្រូវលោក ព្រីម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ ពេលនេះកំពុងបែកធ្លាយចេញពីមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនថា នៅរយះពេលជាច្រើនឆ្នាំមកនេះ លោកប្រធានសាខាពន្ធដាររូបនេះ បានប្រព្រិត្តិនូវអំពើពុក រលួ យ និងបង្កើតបក្ខពួកនិយម ដែលធ្វើឲ្យក្រុមមន្ត្រីដែលមិន ម៉ែ ន ជា បក្ខពួ កមិន សប្បាយចិត្ត។
តាមប្រភពបានទម្លាយឲ្យថា ចំណូលពិសេសរបស់លោកប្រធានសាខាពន្ធដារ គឺការបងពន្ធផ្ទេរកម្មសិទ្ធិដីធ្លី ក្នុងមួយៗ ពួក គាត់អាចរកចំណូលផ្ទាល់ខ្លួនបានចំនួន រាប់ម៉ឺនចូលសែនដុល្លា ដោយសារការកំណត់បងពន្ធតិច ឬ ច្រើន គឺស្រេចតែចិត្ត ទោះបីមានការកំណត់តម្លៃពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្ដី ក៏ពួកគេតែស៊ីប្រាក់ប្រជាពលរដ្ឋបានដដែល ដោយ មានល្បិចនិងយុទ្ធសាស្ដ្រជាច្រើន ខាន់តែពួកគេមិនបានផលចំណេញឯ៝កសារនិងត្រូវទុកចោលរយះពេលយូរ នាំអោយអ្នកកាន់បង្ខំចិត្តបងប្រាក់សេវាក្រៅដល់ពួកគេ។
ទាក់ទងការ ស្លា ប់អ្នកតវ៉ារឿង ដីធ្លីម្នាក់ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ នោះ លោក ព្រីម សាលី ក៏មានឈ្មោះម្នាក់ ក្នុងចំណោម៦នាក់ ដែលត្រូវបានប្ដឹ ងពីសំណាក់ប្រជាពលរដ្ឋចំនួន៣នាក់ ១.ឈ្មោះ នូវ នឿន ២.ឈ្មោះ អាន សារូន ៣.ឈ្មោះ ហឹម គិរី តំណាងអោយប្រជាពលរដ្ឋ ១៥០គ្រួសារ ដែលរួមមាន ៖
១.លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ២.លោកស្រី ចក់ពួក អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ៣.លោក យឿន គង់ អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ៤.លោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ៥.លោក ព្រីម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ៦.លោក បោន ប៉ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ហើយរឿងនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអោយស្រាវជ្រាវអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសផងដែរ។ ប្រភពបានឲ្យថា លោក ព្រីម សាលី មានការជាប់ពាក់ព័ន្ធទំនាស់ដីធ្លីដែលចំនួនជិត២០០ហិកតា ជាមួយនិងប្រជាពលរដ្ឋ ដែលស្លា ប់ក្រោយ ចា ប់ ខ្លួននោះ៕
អត្ថបទ៖ អរិយធម៌