ពិតជាមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំកម្លាំងចុះរុះរើ សំអាត ទីតាំងមួយចំនួនដែលលក់ដូរនៅលើឆ្នេរខ្សាច់ ស្រាប់តែប្រទះឃើញរណ្ដៅបង្គន់សម្រាប់ផ្ទុកលាមកមនុស្ស ១៣៦ កន្លែងឯណោះ ។ ថ្នាក់ដឹកនាំនៃខេត្តជាប់ឆ្នេរសមុទ្ររូបនេះបានបង្ហាញការខ្វល់ខ្វាយជាខ្លាំង បន្ទាប់ពីឃើញបង្កន់លាមកយ៉ាងច្រើននៅលើឆ្នេរខ្សាច់ដែលជាតំបន់ទេសចរណ៍បែបនេះ ។ លោកបានសរសេរសារមួយនៅលើទំព័រហ្វេសប៊ុកផេកថា ៖ «ក្រោយពេលសំអាត សំរាម អំពីការលក់ដូរ នៅឆ្នេរ…