នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបែកធ្លាយនៅវីដេអូទី២ មួយទៀត ដែលប្អូន ស្រីរ ង គ្រោះម្នាក់ ដែល ជាសិស្សរៀននៅ សាលាវិទ្យាល័ យផ្សារដើមថ្កូវ ត្រូវបានក្រុមយុវតីសិស្សសាលា ៤នាក់ ព្រួ តគ្នាវា យធ្វើបា បក្នុងថ្ងៃដែលគ្រូៗរវល់ កំពុងតែប្រជុំ ។
តាមរយៈវីដេអូទី២នេះ ពិតជាអាណិតប្អូនស្រីខ្លាំងណាស់ ពិបាកទទួលយក មានទាំងធា ក់មួ យទំ ហឹងៗ ទៅលើខ្នងប្អូន ស្រី រងគ្រោះ ជាងសត្វធា តុ ទៅទៀត ។
សូមជម្រាបថា ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើង ធាក់ខ្លួន និងចំក្បាលរួចមក ក្រុមជ នប ង្កបាន គំ រា ម ដល់ជ ន រង គ្រោះថែមទៀត។ ចំណែកជនរ ងគ្រោះមិ នបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេ ញខ្លួមប្រាណ ទាំងអស់។
ជ ន រ ង គ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស.ក.ម អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ។ ចំណែកក្រុមជន ប ង្ក មានគ្នា៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវា យលើជ ន រង គ្រោះ ថែមទៀត ។
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងស្រីរ ង គ្រោះ បានដឹក ដៃកូនម កស្នើសុំនគរបាលជួយអន្តរាគមន៍ និងឃាត់ ក្មេងស្រីបង្កហេតុ ដើម្បីយកមក សាកសួរនាំ ពីហេតុការណ៍កើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនសិស្សស្រីៗ ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេវា យទា ត់ ធាក់ និងជេរប្រមាថដល់ សិស្សស្រីម្នាក់ នៅវិទ្យាល័ យផ្សារដើមថ្កូវ ។
ទោះជាយ៉ាងណា ម្តាយយុវតី រ ង គ្រោះ គាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេ មិនចង់ឲ្យនគរបាលដាក់ទោសទណ្ឌ លើក្មេងបង្ក ហិ ង្សាមកលើកូនគាត់ទេ គ្រាន់តែចង់ឲ្យអ ប់រំ និងឪពុកម្ដាយមក ធានា កុំឲ្យប្រើ ហិ ង្សា មក លើក្មេង ស្រីដទៃ ទៀត ។
អត្ថបទ៖ kbn