កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីមួយបានកើតឡើងនៅប្រទេសថៃ ស្រ្ដីម្នាក់ទើបតែទិញខ្សែបញ្ចូលថ្មទូរស័ព្ទថ្មីមួយ ខណៈពេលកំពុងតែដេកស្រាប់តែមានអារម្មណ៏ដូចជាក្ដៅ ហើយមានអ្វីឆេះធំក្លិនស្ងៀមៗ ស្រាប់តែក្រលេកទៅមើលខ្សែឆ្នាំងសាកនោះ គឺវាកំពុងតែឆេះដែលប៉ិះនឹងឆេះបន្ទប់ សំណាងហើយដែលបានដឹងខ្លួន ពន្លត់ភ្លើងទាន់ពេល។
យោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Jane Budsayamat បានបង្ហោះរូបភាពចំនួន២សន្លឹក ដោយបានសរសេររៀបរាប់ថា “ប៉ិះក្លាយជាសាច់អាំងស្រស់ៗនៅលើគ្រែ។ នៅម៉ោង៥ ព្រឹកនេះ សូមសន្យាថានឹងមិនសាកថ្មទូរស័ព្ទទុកចោលពេលកំពុងដេកម្តងទៀតទេ។
អរគុណខ្លួនឯងដែលភ្ញាក់ពីគេងទាន់ពេលព្រោះខ្ញុំមានអារម្មណ៍ក្តៅក្រហាយដូចជាមានអ្វីមកឆេះ។ បើមិនចាប់អារម្មណ៍ ហើយដេកបន្តទៀតប្រហែលជា RIP ហើយ មិត្តភក្ដិរួមបន្ទប់បានស្រែកថាភ្លើងបានឆាបឆេះបន្ទប់ហើយបន្ទាប់មកលោតចេញពីគ្រែជាន់ទី ២ ហើយជួយគ្នាទៅវិញទៅមកដើម្បីពន្លត់ភ្លើង កុំឱ្យឆេះគំនរក្រណាត់ពូកដែលដាក់នៅជាប់នឹងវា។ វាពិតជារឿងដ៍គួរឲ្យខ្លាចខ្លាំងណាស់ដែលក្នុងជីវិតមិនដែលបានជួបសូម្បីម្ដង ឥឡូវបានជួបហើយ។
ចំពោះរូបភាពត្រូវបានគេស៊ែរជាច្រើន ក៏ដូចជាក្រើនរំលឹកចំពោះអ្នកដែលតែងតែសាកថ្មទូរស័ព្ទនៅក្បែរខ្លួនពេលកំពុងតែគេង ចូលបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាចៀសវាងជួបហេតុការណ៏ដូចខាងលើ ៕
អត្ថបទ៖ kbn