ក្នុងទឹកដីខ្មែរកម្ពុជាក្រោម វត្តខ្មែរដែលមានអាយុកាល១៣៧៩ឆ្នាំឈ្មោះ បិដកត្យារាម ត្រូវបានភ្លើងឆា ប ឆេះ អារាមដ៏ចំណាស់នេះ ត្រូវបានគេស ង្ស័ យ ថាឆ្លងចរន្តអគ្គិសនីឆេះស្ទើរទាំងស្រុង កាលពីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
បើយោងតាមវិទ្យុសំឡេង ខ្មែរកម្ពុជាក្រោម វត្តបិដកត្យារាមនេះ សាងស ង់ពីឈើ ដំបូលប្រក់ដោ យក្បឿង បុរាណ រនាបក្ដារធ្វើពីឈើ ជញ្ជាំងបាំងដោ យក្តារនៅ ខាងក្នុង និងផ្នែកជាច្រើនទៀត តាមរចនាប័ទ្មខ្មែរពីបុរាណ។ វត្តនេះ ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទ ភវវរ្ម័នទី២ ក្នុងឆ្នាំ៦៤១គ.ស.។
វត្តខ្មែរកម្ពុជាក្រោមនេះ នៅខេត្តព្រះត្រពាំង ក្នុងទឹកដីខ្មែរកម្ពុជាក្រោម គិតមកដល់ឆ្នាំ២០២០ វត្តនេះ មានអាយុកាល១ ៣៧៩ឆ្នាំ។