ទីតាំងជល់មា ន់ភ្នា ល់ដាក់លុ យមួយកន្លែងត្រូវបានសមត្ថកិច្ចចុះទៅប ង្ក្រា បប៉ុន្តែមនុស្សអ្នកលេ ងត្រូវបាន រត់ អស់នៅសល់តែ សម្ភារៈមួយចំ នួន។ការចុះបង្ក្រា បនេះ នៅចំណុ ចព្រៃ ដីទីទួលកប់ ខ្មោច ចុងខា ងត្បូងភូមិព្រៃខ្ជាយ ឃុំសំ រោងស្រុកព្រៃឈរ ដែលមានចម្ងាយប្រហែលពី០៣គីឡូម៉ែត្រពីភូមិ។
សមត្ថកិច្ចបានដឹងថាក្រោយពីទទួលបានបទបញ្ជា របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញកម្លាំងនគរបាលស្រុកព្រៃឈរ និងអាវុធហត្ថស្រុក ដឹកនាំដោយលោ ក គឹម បូរ៉ាឌីអភិបាលរង បានចុះប ង្ក្រា បក្រុម ល្បែ ងស៊ី ស ង លួ ចលា ក់នៅ ចំណុចខាងលើដោយស្ថានភាពភូមិសាស្រ្តផ្លូវបត់ បែនតូចចង្អៀត ទីវាលនឹង
មានព្រៃល្បះផង កម្លាំងសមត្ថកិច្ចទៅជិតដល់ក្រុមនោះ មើលឃើញសមត្ថកិច្ចហើយបាន រ ត់ គេ ចខ្លួនពីក ន្លែងលេ ងអស់ ដោយបន្សល់វត្ថុតាងរួមមាន÷១,សត្វមាន់ចំនួន០២ក្បាល២,ស៊ុមក្រុងមាន់ចំនួន០៣៣,ស្បែកជើងស៊ក០១គូ៤,ម៉ូតូ០២គ្រឿង ម៉ាកវីវ៉ា និងម៉ាកសេ១០០កូរ៉េ ព្រមទាំងរោងប្រក់តង់០១។
ចំពោះរោង គឺបានដុតបំផ្លា ញចោ លនៅកន្លែងកើតហេតុតែម្តង។ ក្រៅពីនេះ វត្ថុតាងផ្សេងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីស្រាវជ្រាវ រកក្រុមអ្នកលេងចងក្រងសំណុំរឿង តាមនីតិវិធី៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍