រឿងរ៉ាវបែកធ្លាយ ដែ លមានកា រចោទប្រកាន់ ថា ប៉េអឹមខេត្តប ន្ទាយមានជ័យ បានធ្វើទារុ ណ ក ម្មរហូ តស្លា ប់បុ រសម្នាក់ ក្នុងរឿងជម្លោះ ដីធ្លី ក្រោមប ទបញ្ជារបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័ យ កំពុងតែក្តៅគ គុកខ្លាំងឡើងៗ ហើយ រហូតមានប្រតិ កម្មពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថែមទៀតផង ។
សម្តេចតេជោ បានបញ្ជាអោយ ចា ប់ខ្លួ ន អ្នកធ្វើទា រុ ណក ម្មនេះ អោយខានតែបាន គឺ មិនអា ចអ ន់អោ នអោយបានបានទេ ។
ស្របពេលជាមួយគ្នានេះ ខាងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ក៏បាន សម្រេចគណៈកម្ម ការចំពោះកិច្ចមួយ ដើម្បីស៊ើ បអង្កេតករណីនេះផងដែរ ស្រប ពេលប្រជាពលរដ្ឋចំនួន១៥០គ្រួសារ បានដាក់ ពាក្យបណ្តឹងរួចរា ល់ហើយដែរ ប្តឹងលោ ក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង បក្ខ ពួ ក ចំនួន៥នាក់ ផ្សេងទៀត ។
ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែមករា ថ្មីៗនេះ គឺ បានប្តឹងមនុស្សចំនួន៦នាក់ រួមមាន ៖ទី១៖លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទី២៖លោកស្រី ចក់ ពួក អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យទី៣៖លោក យឿង គង់ អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យទី៤៖លោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈេីខេត្តបន្ទាយមានជ័យទី៥៖លោក ព្រិម សាលី ប្រធានពន្ធដារខេត្តបន្ទាយមានជ័យទី៦៖លោក បោន ប៊ិន មេប៉េអឹមខេត្តបន្ទាយមានជ័យ
ក្នុងពាក្យបណ្តឹង បានរៀបរាប់ថា កាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៅឈូសឆាយ ដករោង ផ្ទះ លំនៅឋាន របស់ពួកគេខ្ទេ ចខ្ទីអ ស់រលី ងគ្មានសល់ ។
ដល់ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ ពួកគេបានមកតវ៉ានៅមុខសាលាខេត្ត ដើម្បីអោយចៅហ្វាយខេត្តដោះស្រាយ ។ ស្រាប់តែចៅហ្វាយខេត្តឃុបឃិតគ្នាជាប្រព័ន្ធ យកប៉េអឹមមកចាប់ពួកគេ៥នាក់ ចោទប្រកាន់ថា ជាមេខ្លោង នាំគ្នាទៅចា ប់ដី ស្ថានីយ៍ព្រៃឈើតាបែន២ នៅឃុំស្លក្រាម ឃុំសឹង ស្រុកអូរជ្រៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយប្រើអំពើហិ ង្សាវា យ ធ្វើទារុណកម្មយ៉ា ងធ្ង ន់ ធ្ងរ រហូត ដល់ ស្លា ប់ លោក ទុយ ស្រស់ ។ ជាមួយគ្នានេះ ក្រុមជ ន រ ងគ្រោះបា នប្តឹងទាម ទារប្រាក់ចំ នួន២០ម៉ឺនដុល្លារអាមេរិក ។
ដោយឡែក ខាងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបដិសេធ ថា ខាងអាជ្ញាធរមិនបានប្រើអំពើ ហិ ង្សារហូត ដល់ស្លា ប់លោក ទុយ ស្រស់ នោះទេ ។ អាជ្ញាធរ អះអាងថា លោក ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិន ល្អ និង ញៀ ន ស្រា ដាច់មិ នបាន ។
មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំមើលថា តើលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ហ៊ានចាត់ការតាមផ្លូវច្បាប់ ដោយតម្លាភាព លើលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង បក្ខពួក៥នាក់ ដែរឬទេ ?ដើម្បីរកយុត្តិធម៌ពិ តប្រាកដជូ នក្រុមគ្រួសារ នៃ ស ព ៕
អត្ថបទ៖ cPcnews