លោកស្រី លីណា បម្រើការងារនៅសារព័ត៌មាន FBTV កាលពីថ្ងៃទី១៧ ខែមករា បានធ្វើលិខិតសុំទោសជាសាធារណៈ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះកំហុសឆ្គង ដែលបានរិះគន់ ការជួបជុំសំណេះសំណាល រវាងសម្តេចតេជោ និង អ្នកសារព័ត៌មានទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែមករា ថ្មីៗនេះ ។
លោកស្រី លីណា អះអាងថា លោកស្រីសោកស្តាយណាស់ចំពោះសំណេរខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ប្រើពាក្យសម្តីមិនសមរម្យ ដោយភាពល្ងង់ខ្លៅ ។ លោកស្រី សង្ឃឹម ថា សម្តេចតេជោ ហ៊ុន សែន នឹងសណ្តោសប្រណីដល់លោកស្រី ផងដែរ ៕