ប្រជាពលរដ្ឋរស់នៅភូមិកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញយន្តហោះដ្រូន ១គ្រឿងទំហំ៩,៧០ម៉ែត្រ បានធ្លាក់នៅវាលស្មៅក្បែរផ្ទះ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមករា ២០២០ ដោយរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យបន្ទាន់ ។
តាមប្រភពព័ត៌បានឲ្យដឹងថា នេះគឺជាប្រភេទយន្ដហោះឈ្លបយកការណ៍ Harbin BZK-005 ដែលត្រូវបានរចនាឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រអវកាស និងអាកាសយានដ្ឋានហាប៊ីន វាត្រូវបានប្រើប្រាស់ដោយ PLA Navy (People’s Liberation Army) Navy និងកងទ័ពអាកាស PLA (People’s Liberation Army Air Force) របស់ប្រទេសចិន។
យន្ដហោះនេះត្រូវបានឌីហ្សាញដោយ Beijing University of Aeronautics & Astronautics អាចហោះបានរយៈចម្ងាយ ២៤០០ គីឡូម៉ែត្រ ក្នុងកម្ពស់ជិត 8km ក្នុងល្បឿនជិត180km/h។សរុបមកយន្តហោះស៊ើបការណ៏គ្មានមនុស្សបើកនេះគឺមានប្រភពមកពីប្រទេសចិន និង ប្រើប្រាស់ដោយទ័ពអាកាសរបស់ប្រទេសចិន ៕
អត្ថបទ៖ kbn