ចង់ចូលធ្វើការងាររដ្ឋ អត់ដាក់ពាក្យប្រឡង ពឹងមន្ត្រីរត់ការឲ្យ បោកគេអស់១០មុឺនដុល្លារ
មន្ត្រីបម្រើការងារក្នុងមន្ទីរមុខងារសាធារណៈខេត្តឧត្តរមានជ័យ ម្នាក់ បានរងការចោទប្រកាន់ថា បានប្រមូលបានប្រាក់ពីប្រជាពលរដ្ឋជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងរត់ការចូលធ្វើជាមន្រ្តីក្របខណ្ឌស៊ីវិលបម្រើការងារនៅមន្ទីរមុខងារសាធារណៈក្នុងខេត្តឧត្តរមានជ័យ តែដឹងអី ក្រោយពីបានលុយដល់ដៃស្រាប់តែរត់គេចខ្លួនបាត់ស្រមោលឈឹង។ មន្ត្រីដែលរងការចោទប្រកាន់នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ឹម អន មានស្រុកកំណើតនៅ ភូមិដងប្លៀក ឃុំដួង ស្រុកស្ទោង ខេត្តកំពង់ធំ កើតឆ្នាំ ១៩៨៩ និងឋានៈអនុប្រធានការិយាល័យមួយក្នុងមន្ទីរមុខងារសាធារណៈ ខេត្តឧត្តរមានជ័យ…