ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីវិធានការ ដើម្បីពង្រឹង និងលើកកម្ពស់វិន័យបទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ គឺក្រោយពីមានសិស្សមួយចនួនបានប្រព្រឹត្តអំ ពើ មិ នគួ រគប្បីជាបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងគោលបំណងទប់ស្កា ត់នូវបាតុភាពអសកម្ម និងអសីល ធម៌ទាំងនេះនៅថ្ងៃខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនា វ និងណែនាំដល់អាជ្ញាធរ អប់រំគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថាន សិក្សា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងយុវជន ព្រមទាំង មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរ មាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹងនិងលើ កកម្ពស់ការគោ រពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអ ប់រំសីលធម៌ ដូចខាងក្រោម៖
១៖ គណៈកម្មការគ្រប់គ្រងសាលារៀន៖ គណៈកម្មការទ្រទ្រង់សាលារៀន នាយកសាលារៀន និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឱ្យបា នហ្ម ត់ចត់បំផុតនូវ «សេចក្តីណែនាំចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួង អប់រំ យុវជន និងកីឡា ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯ កជន» ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ឱ្យបានរឹងមាំ។
២៖ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជនដែលមាននៅតាមគ្រឹះស្ថានសិក្សារួមទាំងកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហម ត្រូវចូលរួមឱ្យបានផុសផុលបំផុត ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសារគ្នា ការគោរពវិន័យនិងក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។
៣៖ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការកោះប្រជុំសិស្សានុសិស្សតាមថ្នាក់ តាមក្រុម ឬក្នុងអំឡុងពេលមុនឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំ ដាស់តឿនក្រើនរំលឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សា ត្រូវជំរុញការសិក្សាស្វែងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀង «ពង្សាវតារខ្មែរ» ដើម្បីលើកតម្កើងភាពមោទនភាព ឧត្តមភាពជាតិនិយម និងការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ពីគ្រប់ស្រទាប់សិស្សានុសិស្ស។ សេចក្តីប្រកាសព័ត៌មាននេះ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ លើបញ្ជីរព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា និងប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព។
៤៖ គ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹក និងបញ្ជាបការអប់រំចរិយាសម្បទា បន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សឱ្យអស់ពីលទ្ធភាព។ ក្រសួងអប់រំ បានថ្លែងអំណរគុណ និងសូមអំពាវនាវដោយទទូច ចំពោះមាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូប ឱ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តពង្រឹងការអនុវត្តច្បាប់ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ និងសុវត្ថិភាព សម្រាប់សហគមន៍ និងគ្រឹះស្ថានសិក្សាទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ ៕
អត្ថបទ៖ kbn