កន្លងទៅនៅខេត្តកោះកុង លោកផ្កាយ២ ទុន ដៀត ចាក់ដី ថ្ម បូមខ្សាច់រំ លោ ភយក សមុទ្រ តុលាការដូចមិនទាន់ដាក់ទោសទណ្ឌនៅឡើយទេ ទោះបីរឿងនេះ មានប្រតិកម្មយ៉ាងខ្លាំងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជម្រុញអោយមានចំណាត់តាមផ្លូវតុលាការនោះក៏ដោយ។
ករណីដដែលនេះក៏បានបន្តកើតមាននៅខេត្តកំពតវិញម្តង គឺព្រៃកោងកាងដែលជាដែនសហគមន៍នេសាទព្រែកត្នោត ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវបាន ឧកញ៉ា គុយ លៀបគី ចាក់ដីរំ លោ ភ យក។ ឈានដល់មានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានចុះទៅឃា ត់ស កម្មភាពចា ក់ដីលុបព្រៃកោ ងកាងដែលជាជម្រកធនធានសមុទ្រ និងជាដែនសហគមន៍នេសាទព្រែកត្នោតកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល លោក អេង ជាសាន បានប្រាប់សារព័ត៍មានឱ្យដឹងថា ៖ ការចាក់ដីចូលព្រៃកោងកាងរំ លោ ភ យកដែនសហគមន៍នេសាទព្រែកត្នោតនេះ មានប្រវែង១០០ម៉ែត្រ និងទទឹង១០ម៉ែត្រ។ ការចាក់ដីនេះធ្វើឱ្យខូ ចខា តប ង្គោលឡាក់ ព្រំប្រទល់ព្រៃកោងកាងចំនួន៣ដើម និងលុបថ្នាល់បណ្តុះកូនកោងកាងចំនួន៧ពាន់ដើម។
អាជ្ញាធរ និងមន្ត្រីជំនាញអះអាងថា៖ ឧកញ៉ា គុយ លៀបគី ពិតជាថ្លើមធំមែន រហូតដល់លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាអោយលោក ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ ដឹកនាំមន្រ្ដីជំនាញចុះពិនិត្យ និងហាមឃាត់បណ្ដោះអាសន្ន ហើយសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានបញ្ជាឲ្យបញ្ឈប់សកម្មភាពនេះ និងកាយដីចេញ ដើម្បីរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ ការពារព្រៃកោងកាងដែលជាផ្ទះសុវត្ថិភាពរបស់ជីវៈចម្រុះ និងជួយដល់ប្រព័ន្ធអេកូឡូស៊ី។
លោក ម៉ម សំណាង ជាមេការគ្រប់គ្រងលើការចាក់ដីបានបញ្ជាក់ថា៖ ការចាក់ដីធ្វើផ្លូវនេះមានទទឹង១០ម៉ែត្រ បណ្តោយ ២៥០ម៉ែត្រ សម្រាប់ធ្វើផ្លូវសាធារណៈ។ លោក ម៉ម សំណាង បន្តថា៖ ការចាក់ដីនេះ លោកទទួលម៉ៅការពីឧកញ៉ា គុយ លៀបគី។
បន្ទាប់ពីសួរនាំរួចនោះ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានណែនាំឱ្យផ្អាកសកម្មភាពចាក់ដីនេះ ដើម្បីស្វែងរកឯកសារពាក់ព័ន្ធផ្សេងៗ។
ពាក់ព័ន្ធការចាក់ដីលុបព្រៃកោងកាង និងដែនសហគមន៍នេសាទនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនត្រឹមអោយអនុរដ្ឋលេខាខាងលើដឹកនាំក្រុមការងារពិនិត្យនិងផ្អាកសកម្មភាពចាក់ដីរំ លោ ភយកព្រៃកោងកាងប៉ុណ្ណោះទេ គឺលោករដ្ឋមន្ត្រីថែមទាំងបញ្ជាបញ្ជាឱ្យលោក អេង ជាសាន ចុះទៅពិនិត្យជាបន្ទាន់។លោក អេង ជាសាន បានឱ្យដឹងថា៖ ការចាក់លុ បព្រៃកោងកាងនេះ វានាំឱ្យប៉ះ ពាល់ដល់ជម្រកធន ធានសមុទ្រ ហើយក៏ប៉ះពាល់ដល់ការនេសាទរបស់ប្រជាសហគមន៍ផងដែរ។
ប្រជាពលរដ្ឋ ប្រជានេសាទសំណូមពរអោយអាជ្ញាធរខេត្ត ជំនាញខាងក្រសួងកសិកម្ម ចាត់វិធានការលើ ឧកញ៉ា គុយ លៀបគី ទៅតាមផ្លូវច្បាប់ នូវទង្វើទុច្ចរិតរបស់ក្នុងចេតនាចាក់ដីលុបព្រៃកោងកាង ដែនសហគមន៍នេសាទព្រែកត្នោត រំ លោ ភយកទាំងបំពាន។ពាក់ព័ន្ធករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចសុំការបំភ្លឺបានទេ ពីឧកញ៉ា គុយ លៀបគី នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។
បន្ទាប់ពីមានព័ត៌មានខាងលើ ផ្សព្វផ្សាយតំណាង ឧកញ៉ា គុយ លៀបគី នៅព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានបំភ្លឺថា លោកឧកញ៉ា គុយ លៀបគី មិនបានពាក់ព័ន្ធរឿងចាក់ដីនោះទេ។ ករណីនោះជាគម្រោងអភិវឌ្ឍន៍ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង២៥០០ ម៉ែត្រ និងទទឹង ១០ម៉ែត្រ ដើម្បីពង្រីកលើផ្លូវចាស់ដែលមានសភាពតូចនិងខូចស្ទើរតែទាំងស្រុង ។
លោកបន្តថា៖ អាជ្ញាធរឃុំ បានធ្វើស្នើទៅ អភិបាលខេត្ត តាមរយៈអភិបាលស្រុក និងប្រធានមន្ទីរបរិស្ថានខេត្ត និងមានការឯកភាពពី អភិបាលខេត្តកំពតផងដែរ។
លោកលើកឡើងថា៖ ចំពោះរថយន្តដឹកដីស្លាកលេខ ខម គឺជារថយន្តរបស់ អង្គភាពវិស្វកម្មដែលទទួលការយល់ព្រមពី អាជ្ញាធរអោយដឹកដីចាក់ធ្វើផ្លូវ មិនមែនជារថយន្តរបស់ឧកញ៉ា គុយ លៀបគី នោះទេ។ ដោយឡែកលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រាប់អោយដឹងថា៖ ករណីចាក់ដីប៉ៈពាល់ដល់ព្រៃកោងកាងនោះ បានអោយកាយចេញវិញហើយ ដោយលោកលើកឡើងថា ការអភិវឌ្ឍន៍ណាមួយ មិនអោយប៉ៈពាល់ប្រជាពលរដ្ឋឡើយ៕
អត្ថបទ៖ kndnews