អង្គការ FOUR PAWS បានរកឃើញថា សត្វឆ្កែចំនួន៣លានក្បាល ត្រូវបានស ម្លា ប់ ជារៀងរាល់ឆ្នាំ ក្នុងនោះ ការជួញដូរហាក់ មានការអើពើយកចិត្ត ទុកដាក់តិចតួចប៉ុណ្ណោះ ពីសំណាកអាជ្ញាធរ មានសមត្ថកិច្ច បើធៀប ទៅនឹង ប្រទេសជិតខាង។
យោងតាមការស្រាវជ្រាវ លើទីផ្សាររប ស់អង្គការ FOUR PAWS ចេញ ផ្សាយថ្មីៗនេះថា ក្នុងរាជធានីភ្នំពេញ ក្រុមអ្នកស៊ើ បអង្កេត របស់អង្គការបាន ទៅកាន់ហា ងល ក់ សា ច់ ឆ្កែ ចំនួន១១០កន្លែង ។ ក្នុងនោះ ហាងភាគច្រើន ទើបតែ ចាប់ ផ្តើមបើ កអំឡុង ពេលពីរឆ្នាំចុង ក្រោយប៉ុណ្ណោះ ដោយសារ តែមុខរ ប រជួ ញដូរ នេះមា នការកើ នឡើងជា បន្តបន្ទាប់ ។
អង្គការ FOUR PAWS រៀបរាប់ថា «ទោះបីជាមានជីវិត សត្វឆ្កែរហូតដល់ ៣លានក្បាល ត្រូវបានគេស ម្លា ប់ ក្នុងមួយឆ្នាំៗក៏ដោយ ក៏ការជួញដូរ សាច់ ឆ្កែ នៅកម្ពុជា ហាក់ មានការអើ ពើយ កចិត្តទុកដា ក់តិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងប្រទេស ដែលនៅជិ តខាង ដូ ច ជា វៀតណាមដើម»។
អង្គការបន្ដថា សាច់ឆ្កែនៅកម្ពុជាត្រូវបានគេហៅថា «សា ច់ពិសេស» ហើយជាទូទៅ គេនិយម ទទួល ទានជា មួ យស្រាបៀរ ឬស្រាស ក្នុងឱកាសពិ សេសជួ បជុំ ផ្សេងៗ។ មូលហេតុជំរុញឲ្យមានការ បរិភោគ សា ច់ឆ្កែ មានកត្តាជាច្រើន ហើយការបរិភោគសាច់ឆ្កែ និងឆ្មា មនុស្សភាគច្រើនជឿថា សាច់ឆ្កែជាថ្នាំ ក ម្លាំ ង ជំនួ យផ្លូវភេទ និងធ្វើឲ្យរាងកាយក ក់ក្តៅ អំឡុងរ ដូវត្រជាក់នៅកម្ពុជា។
អង្គការ FOUR PAWS ក៏បានបង្ហាញនូវរបាយការណ៍ គួរឲ្យភ្ជាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអ្នកឆ្លើយតបចំនួន ៥៣.៦% បានប្រាប់ថា ក្នុងជីវិតពួកគាត់ធ្លា ប់បរិភោ គសា ច់ឆ្កែ ៧២.៤% ជាបុរស និង៣៤.៨% ជាស្ត្រី។
សូមបញ្ជាក់ថា ចូលរួម និងចែករំលែកសម្រាប់ អ្នកស្រលាញ់សត្វចិញ្ចឹម និងអ្នកមិនចង់ឃើញរូបភាពសត្វឆ្មា និងឆ្កែ ត្រូវបានគេសម្លា ប់យក សាច់លក់ យ៉ាងសាហាវព្រៃផ្សៃទេ ដោយចុះហត្ថលេខាលើញត្តិ តាមរយៈវេបសាយដោយចុចត្រង់នេះ http://bit.ly/EndDCMT_KH ៕
អត្ថបទ៖ dapnews