សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពា វនាវឲ្យប្រជាព លរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំ ពោះកា រពុ លចំណីអាហារនៅក្នុងពិធីបុណ្ យចូលឆ្នាំចិន‑វៀតណាម ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការអំពាវនាវនេះ ដោយសារនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមម្តងៗតែងតែមានការពុលចំណីអាហារ និងបន្លែផ្លែឈើផ្សេងៗ ព្រោះថាពិធីបុណ្យនេះមានមនុស្សប្រមូលផ្តុំគ្នាកកកុញច្រើនដែលមានអាហារស្អាត និងមិនស្អាតនៅលាយឡំគ្នា។
ថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានណែ នាំឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមមាន ផឹកស្អាត រស់នៅស្អាត និងបរិភោគស្អាតដើម្បីការពារសុខភាពពីជំងឺដង្កាត់ផ្សេងៗដូចជា ជំងឺឈឺពោះ ជំងឺរាករូសឬក្អួតចង្អោរជាដើមដែលបណ្តាលមកពីការបរិភោគចំណីអាហារគ្មានអនាម័យ។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញឲ្យប្រជាពលរដ្ឋត្រូវពិសា ទឹកស្អាត ឬទឹកដាំពុះ និងបរិភោគចំណីអាហារដែលមានអនាម័យ ត្រូវលាងដៃ នឹងសាប៊ូអំឡុងមុនពេលរៀបចំ អាហារ មុនបរិភោគ និងក្រោយបន្ទោប ង់ លាងសំអាតបន្លែផ្លែឈើ សំអាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនអា ហារឲ្យបានស្អាត និងត្រូវចម្អិនអា ហារឲ្យបាន ឆ្អិនល្អ ពិសេស សាច់ សត្វស្លាប និង អាហារសមុទ្រ។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទត្រូវមានការប្រុងប្រយ័ត្នចំពោះការទទួលទានស្រា ស ឬស្រាថ្នាំ និងត្រូវមើលប្រភពផ លិតឲ្យបានច្បាស់លា ស់ និងមានកា រទទួលស្គាល់ពីមន្ត្រីជំនាញត្រឹមត្រូវជាមុនសិន មុនទិញមកបរិភោគដើម្បីជៀសវាងកុំឲ្យមានការពុលស្រាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ឬអាយុជីវិតដោយសារក្នុងស្រាស ឬស្រាថ្នាំមានសារធាតុមេតាណុលខ្ពស់។
ជាងនេះទៅទៀត លោកសាស្ត្រាចារ្យ បានណែនាំឲ្យប្រជាពលរដ្ឋមិនត្រូវប៉ះពាល់ដល់សត្វបក្សីឈឺឬងាប់ ឬយកទៅធ្វើម្ហូបអាហារឡើយ ព្រោះអាចឆ្លងជំងឺផ្តាសាយបក្សីដោយសារនៅក្នុងរដូវចូលឆ្នាំចិនមានការធ្វើចរាចរសត្វបក្សីច្រើនដែលដឹកមកពីតំបន់ជនបទ ឬនាំចូលមកពីប្រទេសជិតខាងដែលមិនមានប្រភពច្បាស់លាស់។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ ជាពិសេសអាជីវករលក់ដូរនៅតាមទីផ្សារនានាកុំឲ្យមានដាក់សារធាតុគីមីដែលហាមឃាត់នៅលើបន្លែផ្លែឈើដើម្បីការពារដល់សុខភាពប្រជាពលរដ្ឋ។គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងប្រព្រឹត្តិរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕
អត្ថបទ៖ កម្ពុជាថ្មី